ភ្នំពេញ៖ ភាពល្បីល្បាញនិង ការទទួលជាសិល្បករដ៏មានទេពកោសល្យដ៏៏អស្ចារ្យរបស់លោក អ៊ុន សុធា គឺបែករីកសាយទូទាំងប្រទេស ដោយភាគច្រើនទស្សនិកជនជាបានស្គាល់តាមរយៈរឿងភាគខ្មែរ ដែលចាក់បញ្ជាំងនៅតាមទូរទស្សន៍ផងដែរ។
ជាការពិតណាស់ ទន្ទឹមនឹងភាពជោគជ័យទាំងអស់នោះក៏ពិតមែន ប៉ុន្តែកន្លងមកសង្កេតឃើញថាតារាប្រុសរូបនេះតែងតែនឹកដល់ម្តាយ ដែលទទួលអនិច្ចកម្មកាលពីឆ្នាំទៅជានិច្ច ដោយបង្ហោះរូបអ្វីក៏តែងតែភ្ជាប់ជាមួយពាក្យនឹកម៉ែណាស់មិនដែលខានឡើយ។
ជាក់ស្តែងក្នុងថ្ងៃនេះគឺជាថ្ងៃខួបកំណើតរបស់លោក អ៊ុន សុធា ហើយលោកក៏បង្ហោះរូបម្តាយអមជាមួយពាក្យពេចន៍យ៉ាងច្រើនគួរឲ្យអាណិត ដែលផ្ទុយពីមនុស្សជាច្រើនដែលក្នុងពិសេសបែបនេះ គឺតែងតែចំណាយពេលជួបជុំគ្រួសារ ដើម្បីជប់លៀងផងដែរ ដោយការសរសេររបស់លោកមានអត្ថន័យដូចខាងក្រោមថា៖
ទស្សនិកជនទាំងឡាយដែលបានឃើញបែបនេះរួចមក ក៏សម្តែងនូវសេចក្តីអាណិតអាសូរដល់ លោក អ៊ុន សុធា ជាពន់ពេក ក្រៅពីនេះពួកគេក៏បានបួងសួងឲ្យវិញ្ញាណក្ខន្ធម្តាយរបស់លោកទៅកាន់ឋានស្ងប់សុខនិង ឆ្លៀតពេលជូនពរតារាប្រុសរូបនេះក្នុងថ្ងៃកំណើតផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]