ភ្នំពេញ៖ តារាសម្ដែងស្រីកូនមួយអ្នកនាង ភិន សុដាលីស បច្ចុប្បន្ន កំពុងរស់នៅជាមួយកូនស្រីយ៉ាងមានក្ដីសុខ ម្យ៉ងវិញទៀត បើទោះបីអ្នកម៉ាក់សម័យថ្មីរូបនេះ មានភាពមមាញឹកនឹងការងារយ៉ោងណាក្ដី ក៏នាងនៅតែផ្ដល់ពេលវេលានៅក្បែរ និងផ្ដល់ភាពកក់ក្ដៅជូនកូនស្រីផងដែរ។​ មិនតែប៉ុណ្ណោះ ទោះត្រូវមើលថែកូនតែម្នាក់ឯង តែនាងមានទំនួលខុសត្រូវខ្ពស់គួរឲ្យសរសើរ ជាពិសេសមួយរយៈចុងក្រោយនេះ តារារូបនេះក៏ឧស្សាហ៍នាំកូនស្រីដើរលេង ចេញក្រៅយ៉ាងរីករាយទៀតផង។ 

យ៉ាងណាមិញ បើក្រឡេកទៅមើលកូនស្រីអ្នកមេម៉ាយរូបនេះវិញ ឃើញថាកូនស្រីរបស់នាង កាន់តែលូតលាស់ធំធាត់ជាងមុន ព្រមទាំងរូបសម្រស់ស្រស់ស្អាត និងឆ្លាតមិនចាញ់ម្ដាយប៉ុន្មានឡើយ។ លើសពីនេះទៅទៀត ស្របពេលដែលកូនស្រីកាន់តែធំជាងមុនពីមួយថ្ងៃទៅមួយៗ ប៉ុន្មានម៉ោងមុននេះ អ្នកនាង ភិន សុដាលីស បានបង្ហោះរូបជាមួយកូនស្រីយ៉ាងស្និទ្ធស្នាល ហើយថែមទាំងបានសរសេរសារនិយាយពីជីវិតជូនទៅកាន់ កូនស្រីពេលធំឡើងយ៉ាងមានន័យដូច្នេះថា៖ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សម្ដីអ្នកនាង ភិនសុដាលីស

ជាការពិត ក្រៅពីជាម្ដាយដ៏ល្អសម្រាប់កូនស្រីហើយ តារារូបនេះ ក៏បានបង្រៀនកូនស្រីឲ្យក្លាយជាមួយមនុស្សល្អ ហើយចេះរឹងមាំដោយខ្លួនឯងពេលធំឡើង និងពេលជួបឧបសគ្គក្នុងជីវិតផងដែរ។ ហើយមូលហេតុដែលអ្នកម្ដាយសម័យថ្មីរូបនេះបង្ហោះសារនិយាយបែបនេះជូនទៅកូនស្រី ក៏ព្រោះតែនាងធ្លាប់ជួបរឿងព្យុះភ្លៀងច្រើនកន្លងមក រហូតអាចឲ្យនាងរឹងមាំមកទល់សព្វថ្ងៃនេះបាន។ បន្ទាប់ពី តារាស្រីរូបនេះបង្ហោះសារនេះរួច ក៏មានអ្នកគាំត្រជាច្រើន ពេញចិត្តនឹងសម្ដីប៉ុន្មានឃ្លានេះគ្រប់គ្នាតែម្ដង៕ 

សូមទស្សនារូបភាពខាងក្រោម៖ 

អ្នកនាង ភិនសុដាលីស
អ្នកនាង ភិនសុដាលីស
អ្នកនាង ភិនសុដាលីស និងកូនស្រី
អ្នកនាង ភិនសុដាលីស និងកូនស្រី
អ្នកនាង ភិនសុដាលីស និងកូនស្រី
អ្នកនាង ភិនសុដាលីស និងកូនស្រី
អ្នកនាង ភិនសុដាលីស និងកូនស្រី
សារបង្ហោះពីអ្នកនាង ភិនសុដាលីស 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ភិន សុដាលីស