កម្ពុជា៖ ប្រិយមិត្តប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀង និង តារាសម្តែងដ៏ឆ្នើមប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស ដែលមានរាងតូចច្រឡឹង មុខមាត់ខ្យូតៗ បូករួមជាមួយសម្លេងពីរោះ អ្នកនាង ពេជ្រ សូលីកា។ មកទល់ពេលនេះ អ្នកនាង ពេជ្រ សូលីកា បានរៀបការមានស្វាមីរួចមកហើយ ដែលបានបន្សល់កូនប្រុសមួយសម្រាប់ជាចំណងអាពាហ៍ពិពាហ៍របស់អ្នកនាង។
រយៈពេលចុងក្រោយ គេសង្កេតឃើញថាអ្នកនាង ពេជ្រ សូលីកា កាន់តែមានសុភមង្គល ក្រោយពីនាងចាប់ដៃគ្នាសាងអនាគត ជាមួយស្វាមី បានធ្វើឱ្យអ្នកនាងកាន់តែសមប្រកប ទាំង ជីវិតគ្រួសារ និង ជីវិតសិល្បៈដែលជាអាជីពរបស់អ្នកនាងស្រាប់ ។ តាមរយៈដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ពោរពេញដោយភាពរីករាយ សមប្រកប និង ចាត់ទុកជាសំណាងរបស់អ្នកនាងក៏ថាបាន ដែលមានស្វាមីដែលចេះផ្តល់តម្លៃ យល់ចិត្ត និង មើលថែអ្នកនាងបានយ៉ាងល្អគួរឱ្យស្ងប់ស្ងែង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើគណនី Instagram ដែលអ្នកនាង ពេជ្រ សូលីកា បានសរសេរជា Caption ជាភាសាអង់គ្លេស បែបស្វីតៗ មានអត្ថន័យថា៖
ជាក់ស្តែង ថ្មីៗនេះ អ្នកនាងមានភាពល្អូកល្អើន ផ្អែមល្អែមដូចទឹកឃ្មុំជាមួយស្វាមីអ្នកនាងជាខ្លាំង តាមរយៈសកម្មភាព ជាការបង្ហោះនូវរូបភាពស្វីតៗតាមគណនី Instagram ផ្ទាល់ខ្លួនអ្នកនាងជាមួយស្វាមី ដោយបានសរសេរជា Caption ជាភាសាអង់គ្លេសបែបស៊ីអារម្មណ៍ នឹកឡើងគួរឱ្យច្រណែន និង រ៉ូមែនទិកតែម្តង។
សូមទស្សនារូបភាពដូចខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]