ភ្នំពេញ៖ កញ្ញា ព្រីម លីហ្សា ជាតារាសម្ដែងស្រីដ៏មានភាពលេចធ្លោ និងជាទីចាប់អារម្មណ៍ខ្លាំងរបស់មហាជន និងត្រូវបានគេស្គាល់គ្រប់ៗគ្នាថា ចូលចិត្តសម្ងែងសម្លៀកបំពាក់ម៉ាកល្បីៗ។ ក្នុងនោះដែរ នាងជាតារាស្រីមួយរូបដែលពូកែរៀបចំខ្លួន និងមានស្ទាយ៍ថ្មីប្លែក មិនតែប៉ុណ្ណោះ តារារូបនេះក៏និយមតុបតែងខ្លួនជាមួយឈុតសម្លៀកបំពាក់ ស៊ិចស៊ី បង្ហាញសាច់សខ្ចី និងបញ្ចេញដើមទ្រូងដ៏ទ្រលុកទ្រលុនគួរឲ្យក្នាញ់តែម្ដង។
យ៉ាងណាមិញមួយរយៈចុងក្រោយនេះ កញ្ញា ព្រីម លីហ្សា បានបង្ហាញមុខក្នុងសិល្បៈសារជាថ្មី ខណៈបាត់មុខមួយរយៈធំកន្លងមក។ ក្រោយបង្ហាញមុខម្ដងទៀតក្នុងវិថីសិល្បៈ គេសង្កេតឃើញរូបសម្រស់របស់តារាស្រីរូបនេះ នៅតែស្រស់ស្អាត ក្មេងខ្ចីគួរឲ្យទាក់ទាញផងដែរ។ ម្យ៉ាងវិញទៀត ទស្សនិកជនធ្លាប់តែឃើញតារារូបនេះបង្ហោះរូបសម្លៀកពាក់ស៊ិចស៊ី តែមុននេះ នាងបានផុសរូបភាពមួយសន្លឹកកំពុងដេកសម្រាកនៅមន្ទីពេទ្យ ដោយមានការរំរបួសជើងខាងឆ្វេងទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះដែរ មូលហេតុដែលតារារូបនេះ ត្រូវបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីពេទ្យបែបនេះ ក៏ព្រោះតែនាងដើររអិលដួល រហូតដល់បាក់ឆ្អឹងជើង ដោយមិនអាចដើររួចផងដែរ។ បន្ទាប់ពីកញ្ញា ព្រីម លីហ្សា បង្ហោះរូបនេះរួច ក៏មានអ្នកគាំទ្រជាច្រើន បានចូលទៅ Comment សួរសុខទុក្ខ និងជូនពរដល់នាងឲ្យឆាប់ជាសះស្បើយគ្រប់គ្នា៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]