ភ្នំពេញ៖ ពិតណាស់ កាលពីពេលថ្មីៗនេះ តារាសម្ដែងដោយមានប្រជាប្រិយភាពអ្នកនាង ឌុច លីដា បានធ្វើឲ្យមហាជនចាច្រើនភ្ញាក់ផ្អើលគ្រប់គ្នា ខណៈនាងបង្កើតបានកូនប្រុសម្នាក់មានសុភាពល្អ និងមានមុខមាត់ឃ្យូតគួរឲ្យក្នាញ់ផងនោះ។ ក្នុងនោះដែរ ក្រោយកូនប្រុសកើតបានជិតមួយឆ្នាំ តារារូបនេះ បានរៀបចំកម្មវិធីក្រុងពាលី និងសូត្រមន្តចូលរោងរៀបការតាមប្រពៃណីជាមួយស្វាមីរបស់នាងជាផ្លូវការផងដែរ។
យ៉ាងណាមិញ តារារូបនេះ ទើបតែហ៊ានបង្ហាញមុខស្វាមីឲ្យទស្សនិកជន និងហ្វេនបានស្គាល់ប្រហែលប៉ុន្មានសប្ដាហ៍មុននេះប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត បើក្រឡេកទៅមើលការរស់នៅប្រចាំថ្ងៃរបស់នាងវិញ គេសង្កេតឃើញតារារូបនេះ និយមបង្ហោះរូបកូនប្រុសជាជាងរូបខ្លួនឯង។ មិនតែប៉ុណ្ណោះ គ្រប់សកម្មភាពរបស់តារារូបនេះ បង្ហាញនូវស្នាមញញឹមយ៉ាងមានក្ដីសុខតែម្ដង ខណៈដែលមានកូនប្រុសម្នាក់គួរឲ្យក្នាញ់យ៉ាងដូច្នេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង ប៉ុន្មាននាទីមុននេះ អ្នកនាង ឌុច លីដា បានកាត់តវីដេអូបង្ហោះ ដើម្បីអបអរថ្ងៃកំណើតកូនប្រុសគម្រប់ខួប១ឆ្នាំ ហើយក្នុងវីដេអូមួយនោះ គេឃើញតាំងពីសកម្មភាពបង្កើតកូន ដែលមានស្វាមីនៅក្បែរ ចាំជួយលើកកម្លាំងចិត្តពេលឆ្លងទន្លេកូនដំបូងទៀតផង។ ក្នុងវីដេអូមួយនេះផងដែរ នាង និងស្វាមីបានបង្ហាញនូវស្នាមញញឹមយ៉ាងរីករាយ បន្ទាប់ពីបានឃើញមុខកូនប្រុសជាលើកដំបូង។
បន្ទាប់ពីបង្ហោះវីដេអូអបអរខួបកំណើតកូនអាយុ ១ឆ្នាំនេះរួច ក៏មានហ្វេនៗជាច្រើន បានជូនពរដល់កូនប្រុសតារារូបនេះ ឲ្យមានសុខភាពល្អ ហើយឆ្លាតគ្រប់គ្នាតែម្ដង៕
សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖





សូមចុច Link ខាងក្រោម ដើម្បីចូលមើលវីដេអូ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]