ភ្នំពេញ៖ ពេជ្រ សោភា គឺជាតារាចម្រៀងដ៏មានប្រជាប្រិយមួយរូបដែល ត្រូវបានទស្សនិកជនទទួលស្គាល់គ្រប់ៗរូប ដោយសារតែការប្រឡូកក្នុងវិស័យសិល្បៈអស់រយៈមិនតិចឆ្នាំនោះទេ ដែលនេះជាមូលហេតុដែលធ្វើឲ្យតារារូបនេះនៅតែរក្សាកេរ្តិ៍ឈ្មោះដដែល។

ជាការពិតណាស់​ ទន្ទឹមនឹងភាពជោគជ័យក្នុងវិថីសិល្បៈជាយូរឆ្នាំ តារាមួយដួងនេះ នៅតែរក្សាតំណែងខ្ពស់មួយក្នុងចំណោមបណ្តាតារាល្បីៗជួរមុខប៉ុន្មាននាក់ទៀតផងដែរ ដោយកន្លងមកអ្នកនាងមិនធ្វើឲ្យអ្នកគាំទ្រអស់សង្ឃឹមសោះឡើយ ទាំងទេពកោសល្យនិង ជាពិសេសគឺរូបសម្បត្តិ ដែលជារឿយៗទស្សនិកជនធ្លាប់ឃើញច្បាស់ៗហើយ ពីសម្រស់ម្ចាស់បទ «ស្លាប់ក្នុងឧទ្យានទឹកភ្នែក» រូបនេះដែលតែងតែបង្ហោះជារឿយៗអំពីសម្រស់របស់ខ្លួន នៅក្នុងបណ្តាញសង្គមដើម្បីចែកជូនហ្វេនកម្សាន្តអារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងថ្ងៃនេះ ពេជ្រ សោភា បានបង្ហាញរូបភាពប៉ុន្មានសន្លឹកនៅក្នុងបណ្តាញសង្គមដែលបង្អួតពីសម្រស់ខ្លួនដែលមានវ័យ៣៨ឆ្នាំទៅហើយ ប៉ុន្តែសឹងមិនជឿនឹងភ្នែកទាល់តែសោះថា តារារូបនេះមានវ័យរាងជ្រេបន្តិចហើយ ប៉ុន្តែមើលទៅសម្រស់វិញគឺ ថាខ្ញង់តែម្តង ដោយសាច់សម៉ត់ខៃ រលោងស្រិលដដែល ចំណែករូបរាងនៅតែស្អាតដោយគ្មានធាត់ឬ លើសគីឡូអ្វីបន្តិចឡើយ។

ក្រោយពីបានឃើញដូច្នេះរួចមក អ្នកគាំទ្រក៏ពិតជាភ្ញាក់ផ្អើលចំពោះរូបរាងនិង សម្រស់របស់តារាមួយដួងនេះខ្លាំងមែនទែន ដោយពួកគេមិននឹកស្មានថាជាច្រើនឆ្នាំហើយ ពេជ្រ សោភា នៅតែស្អាតដាច់គេដដែល ពិតជាពូកែថែរក្សាសម្ភស្សពិតមែន ដោយក្មេងល្មមៗអាចនឹងសុំចាញ់តែម្តង៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា 
ពេជ្រ សោភា (រូបថ្មី)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា