ភ្នំពេញ: តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស កញ្ញា រ៉េត ស៊ូហ្សាណា ដែលធ្លាប់ជាបេក្ខជនម្នាក់ក្នុងការប្រកួតកម្មវិធី The Voice Cambodia និងជាកូនក្រុមរបស់ កំពូលតារាចម្រៀងដ៏ល្បីឈ្មោះ អ្នកនាង ឱក សុគន្ធកញ្ញា ទោះបីជាកញ្ញាមិនបានទទួលពានក្តី ក៏ការងារសិល្ប:របស់នាងនាពេលបច្ចុប្បន្នមានសន្ទុះខ្លាំង គួរឲ្យកត់សម្គាល់ ជាពិសេសគឹទាំងការចេញបទចម្រៀងថ្មីៗ និងឱកាសសម្តែងនៅក្នុងខ្សែភាពយន្តប្រចាំកញ្ចក់ទូរទស្សន៍ ហង្សមាសផ្ទាល់តែម្តង។
កាលពីពេលថ្មីៗនេះ ម្ចាស់បទ សង្ស័យ កញ្ញារ៉េត ស៊ូហ្សាណា ទោះបីជាមមាញឹកខ្លាំងជាមួយ និងការងារសិល្ប:យ៉ាងណាក៏ដោយ តែបើយោងតាមគណនីហ្វេកបុ៊ក ផ្លូវការរបស់កញ្ញា បានបង្ហោះសារ រួមជាមួយរូបថតដែលថតនៅមាត់សមុទ្រយ៉ាងស្រស់ស្អាត ភ្ជាប់ជាមួយសារដ៏មានអត្ថន័យចាក់ដោយមួយឃ្លាថា:
ក្រោយពីបានឃើញរូបទាំងនេះ ហ្វេនជាច្រើននាំគ្នាពេញចិត្ត សរសើរដល់នាងគ្រប់គ្នា ដែលទោះបីទៅលេងសមុទ្របែបណា តែលេងខ្លួនបែបសាមញ្ញ មើលទៅនៅតែស្អាតទាក់ទាញដដែល៕
ចង់ដឹងថាតើIdol របស់ប្រិយមិត្តទាំងអស់គ្នាស្រស់ស្អាតប៉ុណ្ណា សូមតាមដាននៅកម្រងរូបភាព របស់កញ្ញារ៉េត ស៊ូហ្សាណាដូចខាងក្រោម:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]