ជាធម្មតា វដ្ដរដូវរបស់មនុស្សស្រីនីមួយៗកើតឡើងរៀងរាល់ ២៨ថ្ងៃម្តង ហើយវាអាចមានរយៈពេលចន្លោះពេលពី ៥ ទៅ​ ៧ថ្ងៃ។

អ្នកដឹងទេ តើមូលហេតុចម្បងអ្វីដែលធ្វើឲ្យស្ត្រីមករដូវមិនទៀងនោះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

៥. របបអាហារ

រូបតំណាង

បើសិនអ្នក មិនសូវបានញ៉ាំអាហារដែលមានជីវជាតិ ទាំងសាច់ បន្លែ ផ្លែឈើគ្រប់គ្រាន់ តែបែរជាញ៉ាំអាហារដែល​មាន​ជាតិខ្លាញ់ ម្ហូបបំពង ទៅវិញនោះ វាអាចបង្កការរំខានដល់ការមករដូវដែរ។

៤. វ័យ

រូបតំណាង

ជាទូទៅការមករដូវ ២ឆ្នាំដំបូង របស់ មនុស្សស្រីជាច្រើនអាចនឹងមានការមករដូវលើសកាលកំណត់ ច្រើនៗ និង ២ឆ្នាំ​ចុងក្រោយ នៃការមករដូវក៏អាចកើតមានបញ្ហារាំងរដូវ ឬតិចជ្រុលផងដែរ។

៣. ប្រតិកម្មថ្នាំ 

រូបតំណាង

បើលោកអ្នកលេបថ្នាំសម្រកទម្ងន់ ថ្នាំពន្យារកំណើត ឬប្រើប្រាស់ឧបករណ៍ពន្យារកំណើតណាមួយ អាចធ្វើឲ្យ​បង្អាក់​ភាព​សកម្មនៃវដ្ដរដូវដែលពេលខ្លះអាចមានរដូវតិច និងខែខ្លះមិនមានតែម្តង។ 

២. បញ្ហាស្ត្រេស 

រូបតំណាង

នៅពេលដែលអ្នកមានភាពតានតឹងក្នុងអារម្មណ៍ គិតច្រើន អាចឲ្យអ្នកគេងមិនលក់ វាអាចប៉ះពាល់ដល់អ័រម៉ូន និងមិនអាច​មករដូវដូចពេលធម្មតា។

១. ការហាត់ប្រាណជ្រុល

រូបតំណាង

បើសិនលោកអ្នកធ្វើសកម្មភាពជ្រុល ដែលបានធ្វើឲ្យអ្នកចំណាយកម្លាំង លើសពីអ្វីដែលអ្នកមាន អាចបង្កឲ្យអ្នកអស់​កម្លាំង​ល្ហិតល្ហៃ អ័រម៉ូនប្រែប្រួលផងដែរ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ផ្លូវភេទ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]