ភ្នំពេញ៖ យើងសង្កេតឃើញថា នាពេលបច្ចុប្បន្ន តារាស្រីក្នុងពិភពសិល្បៈ មួយរយៈចុងក្រោយនេះ តារាខ្លះបានសាងសុភមង្គលជាមួយគូជីវិត និងបានសម្រាកបុត្រជាហូហែរ តែបើនិយាយពីសម្រស់របស់ពួកគេវិញ នៅតែមានស្រស់ស្អាតសោភា ពោលគឺថា មិនចាញ់កាលពួកគេមិនទាន់មានបុត្រនោះទេ។

ជាក់ស្តែង នៅលើបណ្តាញសង្គម អ៉ីនស្តារក្រាម របស់តារាស្រី សិទ្ធី នីកា បានបង្ហោះរូបជាមួយ តារាចម្រៀងស្រីតូចច្រឡឹង ពេជ្រ សូលីកា​ បានតុបតែងខ្លួនយ៉ាងស្រស់ស្អាត ក្នុងឈុតរ៉ូបលេចធ្លោរបស់ពួកគេ ដោយម្នាក់ពណ៌ខ្មៅ រីឯម្នាក់ទៀតពណ៌លឿង អមដោយការផាត់មុខបែបស្រាលៗ រំលេចស្នាមញញឹមមានមន្តស្នេហ៍របស់អ្នកទាំងពីររៀងៗខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ រូបថតមួយសន្លឹកនេះ បានធ្វើឲ្យហ្វេនៗសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់អ្នកទាំងពីរ ដែលមិនសាកសមជា អ្នកម្ដាយកូនមួយនោះទេ ក៏ព្រោះតែបន្ទាប់ពីអ្នកម៉ាក់សម័យថ្មីទាំងពីរដួងនេះ សម្រាលកូនហើយ សម្រស់របស់ពួកគេ មិនមានការប្រែប្រួលបន្តិចណាសោះឡើយ គឹនៅតែមានភាពស្រស់ស្អាត និងកាន់តែលេងខ្លួន ខ្ញង់ៗ លេចធ្លោជាងមុនទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

សិទ្ធី នីកា
សិទ្ធី នីកា
ពេជ្រ សូលីកា​
ពេជ្រ សូលីកា​
សិទ្ធី នីកា និង ពេជ្រ សូលីកា​

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សិទ្ធី នីកា