កម្សាន្ត៖ តារាសម្តែងស្រីដ៏ឆ្នើម កញ្ញា ព្រីម លីហ្សា ហាក់ស្ងប់ស្ងាត់ពីវិថីសិល្បៈ ប៉ុន្តែអតីតម្ចាស់ពានប្រជាប្រិយភាព នៃកម្មវិធីអាណាចក្រតារា ឆ្នាំ២០១៣ រូបនេះ ត្រូវបានមហាជនសង្កេតឃើញថា កញ្ញានៅតែសកម្មក្នុងវិថីសិល្បៈ បើទោះបីជា កញ្ញាបានបាត់ខ្លួនពីការសម្តែងមួយរយៈដ៏ធំក្តី។
ប៉ុន្តែ គេសង្កេតឃើញថា កញ្ញាបានបង្ហោះនូវរូបភាពជាច្រើនសន្លឹកគួរឱ្យទាក់ទាញមែនទែន ដែលធ្វើឱ្យហ្វេនៗអ្នកគាំទ្រ ឃើញម្តងៗ លាន់មាត់សរសើរមិនដាច់ពីមាត់ ស្អាត ហើយថែមទាំងពូកែច្នៃម៉ូដសម្លៀកបំពាក់ប្លែកៗភ្នែក ដែលកើតចេញពីគំនិតច្នៃប្រឌិត និង ទាន់សម័យ ដែលទាក់ទាញចំណាប់អារម្មណ៍មហាជនគ្រប់ស្រទាប់ថ្នាក់ សម្លឹងសឹងតែមិនដកភ្នែក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ផងដែរ រូបភាពនីមួយៗ របស់កញ្ញាមើលទៅពោរពេញដោយភាពលេងស្ទីលខ្លួនបែបទាន់សម័យ បើនិយាយដល់សម្រស់របស់កញ្ញាកាន់តែស្រស់ស្អាតពីថ្ងៃមួយទៅថ្ងៃ រាងស្រឡូន សាច់សខ្ចី បានធ្វើឱ្យកញ្ញាកាន់តែរីកដុះដាលក្នុងវិស័យសិល្បៈមួយកម្រិតថែមទៀតនេះ។
យ៉ាងណាមិញ កញ្ញា ព្រីម លីហ្សា បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយការច្នៃប្រឌិត និង ការបង្ហាញ Fashion បែបថ្មីៗទាន់សម័យនៅក្នុងវិស័យសិល្បៈ ឱ្យកាន់តែរីកចម្រើនបន្តទៅមុខទៀត ហើយក៏ជាការបម្រើជីវិតកម្សាន្ត និង ជាចំណីអារម្មណ៍នៃទស្សនិកជនទាំងឡាយ ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]