ភ្នំពេញ៖ ពិធីការនីដ៏មានប្រជាប្រិយភាព កញ្ញា ហេង កែវនីតា គឺជាតារាស្រីមួយរូប ដែលមហាជន ក៏ដូចជាហ្វេនៗជាច្រើន តែងតែស្គាល់នាងជាយូរមកហើយ ដោយសារតែនាងមានទាំងសមត្ថភាពសិល្បៈដ៏ពូកែ សម្រស់មុខមាត់ក៏ស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ មិនថាលេងស្ទីលតែងខ្លួនបែបណាក៏ដោយ។ 

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ ស្របពេលដែលការងារសិល្បៈទំនេរបន្តិច ហេង កែវនីតា ក៏បានទៅសម្រាកលំហែកាយនៅឯសណ្ឋាគារមួយកន្លែងយ៉ាងរីករាយផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តែអ្វីដែលកាន់តែពិសេស និងធ្វើឲ្យគ្រប់គ្នាកាន់តែចាប់អារម្មណ៍ មើលនាងមិនដាក់ភ្នែកនោះ គឺក្នុងការបង្ហាញខ្លួននាដើមឆ្នាំ ២០២១ នេះ យើងឃើញថា តារាស្រីរូបនេះបានបង្អួតសម្រស់របស់ខ្លួន ជាមួយឈុតប៊ីគីនី បញ្ចេញសាច់យ៉ាងទ្រលុកទ្រលន់ មើលទៅពិតជាស៊ិចស៊ីខ្លាំងជាងរាល់ដងតែម្ដង។ ហើយតាមរយៈរូបថតមួយសន្លឹកដែរ នាងទើបតែបានបង្ហោះនៅលើគណនី IG នាពេលថ្មីៗនេះ នៅពេលដែលអ្នកនិយមលេងបណ្ដាញសង្គមឃើញហើយ ក៏នាំគ្នាសរសើរពីនាងសឹងគ្រប់គ្នាផងដែរ៕

ចង់ជ្រាបច្បាស់​ ទស្សនារូបភាពខាងក្រោម ៖

ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
ហេង កែវនីតា
រូបថ្មី ហេង កែវនីតា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ហេង កែវនីតា