ភ្នំពេញ៖ ប្រហែលជាមួយម៉ោងមុននេះ តារាចម្រៀងជើងចាស់ សុគន្ធ និសា បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ទៅក្នុងបណ្តាញសង្គម ដែលគ្រាន់តែស្លៀកសម្លៀកបំពាក់ធម្មតា សាមញ្ញៗប៉ុណ្ណោះ ប៉ុន្តែមើលទៅនៅស្អាតសមរម្យនិង លេចធ្លោដដែល។
ដោយឡែក តារាស្រីរូបនេះ បានបង្អួតសម្រស់ដ៏ស្រស់ស្អាតតាមបែបធម្មជាតិ ទៅក្នុងហ្វេសប៊ុក ដោយអាវដៃវែងមួយនិង ខោខូវប៊យខ្លីមួយ ដែលនេះបង្ហាញថាអ្នកនាង មិនចាំបាច់ស្លៀកឈុតសុិចសុី រ៉ូបឬ ក៏ការតុបតែងរញ៉េរញៃ អ្វីនោះទេ គ្រាន់តែឈុតធម្មតាៗ និងផាត់មុខតិចៗ នៅផ្ទះសោះ ក៏មើលទៅ ស្អាតតាមមួយបែបផ្សេងទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំណែកហ្វេនៗមួយចំនួនធំវិញ ក៏បានពោលពាក្យសរសើរយ៉ាងច្រើនកុះករ អំពីការតុបតែងខ្លួនបែបធម្មតាៗនេះណាស់ ដែលមើលទៅពិតជាមានលក្ខណៈ សុីចង្វាក់ជាមួយនឹងមុខរបស់ សុគន្ធ និសា ដែលមានទម្រង់មុខបែបសុភាពៗ បែបនេះ៕
សូមចូលទស្សនារូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]