សហរដ្ឋអាមេរិក: សិល្បការិនីខ្មែរ ដ៏ល្បីល្បាញ សម្បុរស្រអែម ល្អគន់ អ្នកនាង សារ៉ាយ សក្ខណា ដែលមហាជនខ្មែរ បានស្គាល់ និងទទួលជ្រាបអំពីទេពកោសល្យសម្តែងរបស់អ្នកនាង នៅក្នុងពេលកន្លងទៅ ក្នុងការបត់បែន សម្តែងនៅក្នុងគ្រប់សាច់រឿង មិនថាកម្សត់ កាច ឆ្នាស់ យ៉ាងណាក៏ដោយ ក៏អ្នកនាងអាចបត់បែន សម្របខ្លួន សម្តែងបានយ៉ាងរលូនផងដែរ។
យ៉ាងណាមិញ មួយរយ:ពេលចុងក្រោយនេះ ក្រោយពីពេលដែលអ្នកនាងបានរៀបការ ជាមួយស្វាមីជាអាណិកជនខ្មែរ និងជាវេជ្ជបណ្ឌិតនៅសហរដ្ឋអាមេរិករួចមក អ្នកនាងហាក់ចាកឆ្ងាយពីវិស័យសិល្ប:នៅក្នុងប្រទេសកម្ពុជា ដោយហេតុថា អ្នកនាង ត្រូវទៅរស់នៅក្នុងសហរដ្ឋអាមេរិកជាមួយស្វាមី និងក្រុមគ្រួសារ ដែលត្រូវបង្ខំចិត្តចាកឆ្ងាយពីមាតុភូមិ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
គួរកត់សម្គាល់ផងដែរថា កាលពីពេលថ្មីៗ យោងតាមគណនីងហ្វេកប៊ុក ផ្លូវការរបស់អ្នកនាង សារ៉ាយ សក្ខណា បានបង្ហោះរូបភាពជាច្រើន ដែលបង្ហាញពីជីវិតឯកជនដ៏សែនមានន័យ ប្រកបដោយសុភមង្គល របស់អ្នកនាង និងក្រុមគ្រួសារ នៅលើទឹកដីនៃសហរដ្ឋអាមេរិច។
ដោយក្នុងនោះឃើញថា ទោះបីជាបច្ចុប្បន្នមានកូន២រួចហើយយ៉ាងណាក្តី ក៏តារាស្រីរូបនេះទទួលបានភាពកក់ក្តៅខ្លាំងពីគ្រួសារ កាន់តែខ្លាំងឡើងជាពិសេសស្វាមីតែម្តង៕
ខាងក្រោមនេះ ជារូបភាពរបស់អ្នកនាង និងក្រុមគ្រួសារដែលកំពុងតែលេងព្រិល នៅក្នុងរដូវរងា ក្នុងសហរដ្ឋអាមេរិក យ៉ាងមានសុភមង្គល:






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]