ភ្នំពេញ៖ ទោះបីអតីតតារាសម្តែងស្រី Bennne Yang បានចាកចេញពីពិភពសិល្បៈហើយក្តី ក៏រូបនាងនៅតែប្រើជីវិតបែបស៊ីវិល័យ ជាមួយមុខជំនួញកាន់តែកាក់កប បូករួមនឹងជីវិតគូ ក៏សមបំណង បានធ្វើឲ្យរូបនាងមានសេចក្តីសុខកាន់តែខ្លាំងឡើង ក្នុងមួយថ្ងៃ ទៅមួយថ្ងៃ។

ជាក់ស្តែង នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួននាង អតីតតារាស្រី​វ័យ ២៨ ឆ្នាំរូបនេះ បានចែករំលែក នូវការទិញខុនដូមួយកន្លែងបន្ថែមទៀត ត្រូវបានគេដឹងថា វាស្ថិតនៅកណ្តាលក្រុង ដោយនៅជាន់ខ្ពស់ ថែមទាំងនៅទីតាំងចំកែងទៀតផង។ តាមប្រភពរូបភាពដែលរូបនាងបានបង្ហោះនោះ ខុនដូនាងបានទិញនេះ វាមានតម្លៃមិនក្រោម ៣០ម៉ឺនដុល្លារនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ យើងសង្កេតឃើញថា Bennne ពិតជាមិនធម្មតានោះឡើយ ជាមួយមុខរបស់នាង កាន់តែជោគជ័យខ្លាំងឡើង ខណៈនាង ទើបតែទិញវីឡាដែលមានតម្លៃថ្លៃ មិនទាន់បានប៉ុន្មានផង៕

សូមទស្សនារូបភាពខាងក្រោម៖ 

Bennne Yang
Bennne Yang
Bennne Yang
Bennne Yang
វិក័យប័ត្រ Bennne Yangទិញ ខុនដូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង