ភ្នំពេញ៖ ប្រហែលជា​១០ ឆ្នាំមុន តារាចម្រៀងប្រុសលោក សាពូន មីដាដា បានសាងកេរ្តិ៍ឈ្មោះបោះសម្លេង ជាអ្នកចម្រៀង ជាពិសេសនោះ ទឹកដៃក្នុងការ ដេញហ្គីតារបស់លោក ទទួលបានការគាំទ្រខ្លាំងមែនទែន ពីសំណាក់មហាជន។

យ៉ាងណាមិញ វាអស់រយៈពេលជាយូរណាស់មកហើយ ដែលអតីតតារាចម្រៀងប្រុសរូបនេះ បានសម្រាកពីការងារសិល្បៈ បានសាងគ្រួសារ និងមើលថែប្រពន្ធកូនរបស់លោក រស់នៅយ៉ាងសាមញ្ញ ថែមទាំងមានសុភមង្គលទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង កាលពីថ្មីៗនេះ នៅលើគណនីហ្វេសប៊ុករបស់ សាពូន មីដាដា បែរជាបានបង្ហោះសារ និងរូបថតរបស់លោក មួយសន្លឹក អមជាមួយនឹង សារបែបចម្លែកៗ អានទៅមានសភាពសោកសៅជាពន់ពេក ដោយសរសេរថា៖

សាពូន មីដាដា

ទៅះជាយ៉ាងណាក៏ដោយ ជាមួយនឹងទឹកមុខស្រពោន អមជាមួយសារបែបនេះ ពេលអានទៅមានអារម្មណ៍ថាមិនសប្បាយចិត្ត បានធ្វើឲ្យហ្វេន ងឿងឆ្ញល់ជាខ្លាំង ថារូបលោក​មានរឿងអ្វី ក្នុងរង្វង់គ្រួសារ បានជាសរសេរបែបនេះឡើង៕

សូមទស្សនារូបភាពខាងក្រោម៖ 

សាពូន មីដាដា និង កូនៗ
សាពូន មីដាដា
សាពូន មីដាដា
សាពូន មីដាដា ជាមួយរូបបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សាពូន មីដាដា