រាជធានីភ្នំពេញ ៖ បងប្អូនមហាជនប្រាកដជាជ្រាបហើយថា កាលពីប៉ុន្មានថ្ងៃមុននេះ តារាសម្តែង សឿ សុធារ៉ា ជួបទុ.ក្ខធំបាត់បង់ម្តាយជាទីស្រឡាញ់ ធ្វើឲ្យរូបនាងមានវិ.បត្តិផ្លូវចិត្តធ្ងន់ធ្ងរ និយាយស្តីរ.វើ.រ.វាយអារម្មណ៍លែងនឹងនរ ឃើញរូបភាពដូច្នេះហើយធ្វើឲ្យគេឯងរំ.ជួលចិត្ត ជាងនេះទៅទៀត ក្រោយដឹងពីស្ថានភាពជីវិតសព្វថ្ងៃរបស់រូបនាងហាក់ធ្លាក់ចុះមិនគួរឲ្យជឿទាល់តែសោះ។
តួយ៉ាង គ្រាន់តែទទួលដំណឹងបែបនេះ គេឃើញសិល្បករ សិល្បការិនីខ្មែរ នាំគ្នាប្រមូលរៃអង្គាសជួយតារាស្រីរូបនេះភ្លាមៗតែម្តង ដោយទទួលបានការឧបត្ថម្ភដើម្បី ដោះស្រាយជីវភាព និងធ្វើបុណ្យឲ្យអ្នកម្តាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះ តារាចម្រៀង សាពូន មីដាដា ជាអតីតស្វាមី ក៏លេចវត្តមានក្នុងពិធីបុណ្យស.ពម្តាយក្មេក ជួយជ្រោមជ្រែងរហូតដល់ថ្ងៃចុងក្រោយ ធ្វើឲ្យមហាជនកោតសរសើរទឹកចិត្តរបស់រូបលោកជាខ្លាំង នៅចាំជួយលើកទឹកចិត្តអតីតភរិយា និងមើលខុសត្រូវកូនៗពេលគ្រួសារកំពុងរវល់ ដោយរូបលោកបញ្ជាក់ច្បាស់ៗថា ៖
តួយ៉ាង តារាស្រី សឿ សុធារ៉ា ត្រូវគេសម្គាល់ឃើញខុសប្លែកពីមុនឆ្ងាយ ដោយសារតែជំ.ងឺស្ត្រេស ក្រោយរាងធូរស្បើយខ្លះៗទៅហើយ បែរជាមកជួបរឿងបាត់បង់ម្តាយជាទីស្រឡាញ់របស់ខ្លួន ហេតុនេះហ្វេនៗសង្ឃឹមថា រូបនាងនឹងឆាប់បានធូរស្បើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]