ភ្នំពេញ៖ ជីវិតគ្រួសារដ៏មានសុភមង្គលពេញទំហឹង ប្រកដដោយភាពស៊ីវីល័យ របស់ពិធីការិនី ស៊ឹម សូលិកា ព្រមទាំងក្រុមគ្រួសារ ពិតជាមានភាពសម្បូរបែប  មិនធម្មតាឡើយ ដែលបានឃើញ តារាស្រីរូបនេះបង្ហោះនៅលើបណ្តាញសង្គមជារឿយៗ។

យ៉ាងណាមិញ ថ្ងៃនេះបង្វែរអារម្មណ៍ ប្រិយមិត្តអ្នកអាន ក្រឡេកមើល ម៉ូតឡាន ស៊េរិទំនើប បានបង្ហាញម៉ូដែលរថយន្តស៊េរីថ្មីៗ ដែលតារារូបនេះ បានបង្ហោះ រូបភាពជាច្រើនសន្លឹកក្នុងគណនីហ្វេសប៊ុកផ្ទាល់របស់អ្នកនាង ដែលដាក់តម្រៀបគ្នា ទាំងក្នុង និងក្រៅផ្ទះ មិនថា ធុនតូច ឬធុនធំនោះទេ។ ខណៈពេលដែលឡានទាំងនេះ ជាឡានដែលនាង និងគ្រួសារប្រើប្រាស់ប្រចាំថ្ងៃ មើលទៅពិតជាទំនើបៗ និងថ្លៃៗខ្លាំងតែម្តង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៀតសោត រូបភាពហ៊ឺហារ នៃសេ៊រីឡានទំនើបទាំងនេះ បានសរបញ្ជាក់ឲ្យឃើញ ជីវិតឯកជន របស់ពិធីការិនីចាស់វស្សា រូបនេះ ពិតជាមានភាពឡូយឆាយ គួរឲ្យច្រណែនយ៉ាងខ្លាំង និងមានប្រិយមិត្តជាច្រើនបានលើកឡើងសរសើរដល់ជីវិតសម្បូរបែប គ្រួសាររបស់ ស៊ឹម សូលិកា ដូចេ្នះដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ស៊ឹម សូលិកា ជាមួយឡានសេ៊រីទំនើប
លោក អេង រិទ្ធី និង ស៊ឹម សូលិកា ជាមួយឡានសេ៊រីទំនើប
ស៊ឹម សូលិកា ជាមួយឡានសេ៊រីទំនើប
លោក អេង រិទ្ធី ជាមួយឡានសេ៊រីទំនើប
ស៊ឹម សូលិកា ជាមួយឡានសេ៊រីទំនើប

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ឹម សូលីកា