ភ្នំពេញ; សិល្បការិនីពហុជំនាញ កញ្ញា សុភ័ក្រ កុសុម៉ា ដែលប្រជាពលរដ្ឋខ្មែរទូទៅ ជាពិសេសគឺប្រិយមិត្តដែលជាហ្វេនៗរបស់កញ្ញា បានជ្រាបច្បាស់រួចមកហើយ អំពីសមត្ថភាពរបស់កញ្ញា នៅក្នុងវិស័យសិល្ប: ដែលក្រៅតែពីការដែលអ្នកនាងធ្វើជាពិធីការិនី កញ្ញា ក៏ជាតារាចម្រៀង ជាតារាសម្តែង និងជា Vogler មួយរូបដែលប្រកដដោយសមត្ថភាព និងតែងតែបម្រើចំណីអាហាររបស់ទស្សនិកជន ហើយសើចសប្បាយជាមួយ នឹងការសម្តែងរបស់អ្នកនាងផ្ទាល់តែម្តង។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះ យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់កញ្ញាផ្ទាល់ បានបង្ហោះសារមួយឃ្លា អមដោយរូបថតដែលកញ្ញា ពាក់ឈុតពណ៌ស្វាយយ៉ាងស្រស់ស្អាត ចូលរួមនៅក្នុងកម្មវិធី រាត្រីពណ៌ស្វាយជាមួយ និងមិត្តរួមសិល្ប:របស់កញ្ញា។
តែទោះបីជាកញ្ញា មានសម្បុរស្បែកពណ៌ខ្មៅស្រអែមបន្តិចក៏ពិតមែន ក៏កញ្ញា ស្លៀកនៅឈុតមួយនេះបានយ៉ាងស្រស់ស្អាតផ្ទុះការសរសើរពេញបណ្តាញសង្គមហ្វេសប៊ុក មកលើកញ្ញា ដោយហ្វេនៗបាននិយាយថា កញ្ញាពិតជាសាកសមនិងស្រស់ស្អាតខ្លាំងនៅក្នុងការស្លៀកឈុតមួយនេះ បានយ៉ាងសមសួនមែនទែន៕
ចង់ដឹងឲ្យកាន់តែច្បាស់ថាតើ កញ្ញា សុភ័ក្រ កុសុមៈ ស្រស់ស្អាតកម្រិតណា ខាងក្រោមនេះជារូបភាពដែលកញ្ញា ស្លៀកឈុតពណ៌ស្វាយយ៉ាងស្រស់ស្អាត ចូលរួមក្នុងកម្មវិធីរាត្រីពណ៌ស្វាយ:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]