ភ្នំពេញ៖ លោក ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារជា ឧកញ៉ា ដំបូងនៅថ្ងៃទី ០៦ ខែ កក្កដា ក្នុងឆ្នាំ ២០១៨។ កាលពីពេលថ្មីៗនេះទៀតសោត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្នគឺជា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា និង ជាអគ្គនាយកផលិតកម្ម Galaxy Navatra ដែលកាលពីថ្ងៃ ទី ២២ ខែ មករា ឆ្នាំ ២០២១ លោកត្រូវព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់គោរមងារជូនលោកជា អ្នកឧកញ៉ា។
និយាយពីខ្សែជីវិត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកបានហែលឆ្លងកាត់នូវជីវិតល្វីងជូតចត់ជាច្រើន ដោយហេតុថា លោកគឺជាកូនអ្នកស្រែកម្សត់កម្រ ដែលបាននិរទេសខ្លួនទៅធ្វើជាពលករគេនៅប្រទេសកូរ៉េខាងត្បូង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ អ្នកឧកញ៉ា បានវិវត្តន៍ខ្លួនយ៉ាងរហ័សពីពលករធ្វើការនៅប្រទេសកូរ៉េ ខិតខំប្រឹងប្រែងតស៊ូក្នុងវិស័យអចលនទ្រព្យរហូតដល់លោកជួយរួមចំណែកជាច្រើន ក្នុងការជួយសង្គមវិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលោកក៏ធ្លាប់បានរៀបរាប់ខ្សែជីវិតដ៏កម្សត់របស់លោកនៅលើគណនី Facebook កាលពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០១៧ ដោយបាននិយាយថា៖
លោកបន្តទៀតថា៖
ការចាប់ផ្តើមនិង ការពង្រីកមុខរបររកស៊ី
នៅឆ្នាំ ២០១០ ដោយហេតុតែជីវភាពរស់នៅកាន់តែលំបាក អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបង្ខំចិត្តចាកចេញពីស្រុកកំណើតខេត្តព្រៃវែង។
ក្នុងបទសម្ភាសន៍មួយជាមួយស្ថានីយ៍ទូរទស្សន៍ អ្នកឧកញ៉ា ក៏បានជម្រាបថា លោកក៏ធ្លាប់លក់ហ្គាស លក់មី ដឹកស្រាលក់ និង លក់បុកល្ហុង តែយ៉ាងណា របរទាំងនោះ សុទ្ធតែបរាជ័យ លោកក៏បោះបង់ចោល។ ក្រោយពីធ្វើការនៅកូរ៉េបានពីរឆ្នាំ អ្នកឧកញ៉ា ក៏មានគំនិតរកស៊ី ហើយក៏ស្វះស្វែងប្រមូលលុយបាន ១១០០០ $ និង ខ្ចីបងប្អូន និង ធនាគារផ្សែផ្សំបានជាង ៣ ម៉ឺនដុល្លារ ក្នុងគោលបំណងទិញដីមួយកន្លែងនៅម្តុំចោមចៅ ទំហំ ២៩m X ៥០m ក្នុងតម្លៃ ៤ ម៉ឺនដុល្លារជាង។ មួយឆ្នាំក្រោយ អចលនទ្រព្យដំបូងរបស់លោក លក់បាន ១២ ម៉ឺនដុល្លារ គឺចំណេញបាន ៨ ម៉ឺនដុល្លារ ហើយបានធ្វើឱ្យលោកឧកញ៉ា ស្វះស្វែងបន្តទិញដីតូចៗ ៤ កន្លែងដទៃទៀត។
ជាបន្តបន្ទាប់ អ្នកឧកញ៉ា កាន់តែទទួលបាននូវជោគជ័យក្នុងវិស័យមួយនេះ ដោយបានពង្រីកគំនិតរកស៊ីបានទិញដីបន្ថែម ក្នុងការសង់ផ្ទះល្វែងជាដើម។
សកម្មភាពមនុស្សធម៍
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជួយធ្វើផ្លូវថ្នល់សម្រាប់សង្គម ដោយរួមចំណែកជួយសង្គមជាច្រើន។ ក្នុងឆ្នាំ ២០១៩ អ្នកឧកញ៉ា បានជួយជាថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន ៨០ លានរៀល។ ក្នុងខែតុលា ឆ្នាំ ២០២០ អ្នកឧកញ៉ា បានបរិច្ចាគទឹកប្រាក់ចំនួន ៦០ម៉ឺន ដុល្លារ រួមទាំងអង្ករ ៥០ តោន រួមជាមួយគ្រឿងបរិភោគ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលរងគ្រោះដោយសារទឹកជំនន់ ។ និង ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០ កន្លងមកនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបរិច្ចាគទឹកប្រាក់ ១ លានដុល្លារ ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលទិញវ៉ាក់សាំងកូវីដ១៩ សម្រាប់ចាក់ជូនប្រជាជនកម្ពុជា។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]