ចំពោះ​សម្ភារៈ​ប្លាស្ទិច យើង​តែង​តែ​ឮពាក្យ​ថា “កាត់​បន្ថយ ប្រើ​សារ​ឡើង​វិញ និង​កែច្នៃ​ថ្មី” ដើម្បី​ជួយ​កាត់​បន្ថយ​កំណើន​កើន​ឡើង​ប្លាស្ទិច​ដែល​ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ប៉ះពាល់​ដល់​បរិស្ថាន​ប្រទេស​យើង ក៏​ដូច​ជា​ពិភពលោក​ទាំង​មូល។ ហេតុ​នេះ​ហើយ គ្នា​យើង​មួយ​ចំនួន​ធំ​ព្យាយាម​យក​ដប​ទឹក​សុទ្ធ​មក​ប្រើ​សារ​ឡើង​វិញ​ញឹក​ញាប់ ប៉ុន្តែ​យើង​មាន​ដឹង​ទេ​ថា ដប​ទឹក​សុទ្ធ​ទាំង​នោះ​មាន​ខ្លះ​អាច​ប្រើ​ឡើង​វិញ​បាន តែ​ខ្លះ​ទៀត​ប្រើ​បាន​តែ​ម្ដង​គត់។

តើ​ដប​ប្លាស្ទិច​ធ្វើ​ឡើង​ពី​សារ​ធាតុ​អ្វី​ខ្លះ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដប​ទឹក​ប្លាស្ទិច​ភាគ​ច្រើន​មាន​លេខ​កូដ​កែ​ច្នៃ​បោះ​ពុម្ព​នៅ​លើ​ដប។ ហើយ​យើង​អាច​ដឹង​បាន​ថា ដប​ទឹក​នោះ​ផលិត​ពី​ប្លាស្ទិច​ប្រភេទ​អ្វី ព្រោះ​ប្លាស្ទិច​មាន​ច្រើន​ប្រភេទ តែ​គេ​យក​តែ​ប៉ុន្មាន​ប៉ុណ្ណោះ​មក​ផលិត​ជា​ដប​ទឹក​សុទ្ធ។ លេខ​កូន​លើ​ដប​បា្លស្ទិច​មាន​ចាប់​ពី​លេខ១-៧ ដើម្បី​កំណត់​ពី​ប្រភេទ​ប្លាស្ទិច​ដែល​ផលិត​ដប​នោះ និង​ងាយ​ស្រួល​ដល់​ការ​បែង​ចែក​ប្រភេទ​ដប​ពេល​កែច្នៃ​ឡើង​វិញ។

  1. Polyethylene Terephthalate (PET or PETE)
  2.  High-density Polyethylene (HDPE)
  3. Polyvinyl Chloride (PVC)
  4. Low-density Polyethylene (LDPE)
  5. Polypropylene (PP)
  6. Polystyrene (PS)
  7.  ប្រភេទ​ប្លាស្ទិច​ដទៃ​ផ្សេង

ភាគ​ច្រើន អ្នក​ផលិត​ដប​ទឹក​សុទ្ធ​សព្វ​ថ្ងៃ និយម​ប្រើ​លេខ​១ ២ និង​លេខ​៧ ដើម្បី​ផលិត​ជា​ដប​ដាក់​ទឹក​យើង​ផឹក​រាល់​ថ្ងៃ​នេះ។ មួយ​វិញ​ទៀត លេខ​កូដ​ដែល​មាន​សរសេរ​លើ​ដប​ក៏​អាច​ឲ្យ​យើង​ដឹង​បាន​ដែរ​ថា យើង​អាច​ប្រើ​ដប​ទឹក​ឡើង​វិញ​បាន​ប៉ុន្មាន​ដង ឬ​ប្រើ​ម្ដង​ហើយ​ត្រូវ​បោះ​ចោល។

ប្រភេទ​ដប​ទឹក​សុទ្ធ​ប្លាស្ទិច​ខ្លះ អាច​ប្រើ​បាន​តែ​ម្ដង​គត់​ដោយសារ​វា​អាច​សាយភាយ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ទឹក​ផឹក ជា​ពិសេស​ពេល​ដាក់​ក្នុង​កន្លែង​ក្ដៅ ឬ​ចំ​កម្ដៅ​ថ្ងៃ ហើយ​ដប​ទឹក​ដែល​យើង​គួរ​ប្រយ័ត្ន​មាន​លេខ​កូដ​ដូច​ជា៖

  • 1 PET
  • 3 PVC
  • 6 PS
  • 7 PC (ប្រភេទ​ប្លា​ស្ទិច​ដទៃ​ផ្សេង​បូក​រួម​ទាំង Polycarbonate,PC)។

ចំណែក ដប​ប្លាស្ទិច​ដែល​យើង​អាច​យក​មក​ប្រើ​បាន​ច្រើន​ដង ហើយ​ធន់​នឹង​កម្ដៅ មិន​ភ័យ​រឿង​សាយភាយ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ទឹក​យើង​ផឹក​មាន​លេខ​កូដ​ដូច​ជា​៖

  • 2 HDPE
  • 4 LDPE
  • 5 PP។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]