កម្សាន្ត៖ ប្រិយមិត្តប្រាកដជាបានស្គាល់រួចមកហើយ តារាសម្តែងមួយរូបដែលមានរូបឆោម ស្រស់ស្អាត សាច់សខ្ចីមូលក្បំ មុខមានមន្តស្នេហ៍គឺ កញ្ញា បេនី យ៉ាំង នាពេលកន្លងមកនេះទស្សនិកជនក៏បានជ្រាបស្រាប់ហើយថា តារាសម្តែងស្រី រូបនេះគឺជាតារាមួយដួងដែលបានឆក់យកប្រជាប្រិយភាពយ៉ាងលឿន តាមរយៈការលេងស្ទីលខ្លួន ស្លៀកពាក់បែបស៊ិចស៊ី បញ្ចេញសាច់ លេចលើលេចក្រោមដោយមិនសំចៃដៃ។

ក្រោយពីបានស្ងាត់មុខពីសិល្បៈមួយរយៈធំ នាងពិតជាមានមមាញឹកជាខ្លាំងជាមួយជំនួញ ការប្រកបរបររបស់រកស៊ីរបស់នាង តែយ៉ាងណា គេតែងសង្កេតឃើញថា តារារូបនេះ ពិតជាសកម្មមែនទែនតែម្តងហើយ នៅលើបណ្តាញសង្គម Facebook និង Instagram ផ្ទាល់របស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ជាក់ស្តែងស្រាប់ កាលពីប៉ុន្មានម៉ោង នេះ គេបានសង្កេតឃើញនូវវីដេអូមួយរបស់ បេននី​ យ៉ាំង ជាមួយអនាគតស្វាមី ដែលនាងបានបញ្ចេញនៅតាមបណ្តាញសង្គម  ដែលបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើល ជាពិសេសក្នក់ក្នាញ់ជាមួយមួយគូ នេះតែម្តង។

យ៉ាងណាមិញ​ មើលទៅវីដេអូប្រមូលផ្តុំនោះដែរ ពោរពេញទៅអនុស្សាវរីយ៍ស្វីតៗជាមួយស្វាមីជាទីស្រាលាញ់របស់អ្នកនាង ហើយក៏ពិតជាបានធ្វើឲ្យអ្នកលេងបណ្តាញសង្គម រំភើប និង ក្នក់ក្នាញ់ ច្រណែនជំនួសនាង មានទាំងការជិះទូកពោរពេញភាពរ៉ូមែនទិច និង ការថ្នាក់ថ្នមស្នេហ៍តែម្តង។ ជាក់ស្តែងឃើញនឹងភ្នែក មើលទៅគូស្វាមីភរិយាមួយគូនេះ ពិតជាស្រលាញ់គ្នាយ៉ាងល្អូកល្អើន និង ផ្អែមល្ហែមដូចស្រមោច និង ស្ករអញ្ចឹង៕

សូមទស្សនារូបភាព និង វីដេអូខាងក្រោម៖

បេននី យ៉ាំង
បេននី យ៉ាំង
បេននី យ៉ាំង
បេននី យ៉ាំង
បេននី យ៉ាំង
បេននី យ៉ាំង
បេននី យ៉ាំង និង ស្វាមី
បេននី យ៉ាំង និង ស្វាមី
បេននី យ៉ាំង និង ស្វាមី
វីដេអូផ្អែមល្ហែមស្វីតរបស់ បេននិ យ៉ាំង និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង