ភ្នំពេញ៖​ កម្ពុជាមានសហគមន៍សហគ្រិន និងវិនិយោគិនផ្នែកបច្ចេកវិទ្យា ប្រកបដោយថាមវន្តជាច្រើន ដែលភាគច្រើន ជាប្រជាពលរដ្ឋក្នុងស្រុក រួមទាំងជនបរទេសផងដែរ។ ជារឿយៗ មានគេសួរយើងខ្ញុំថា «ហេតុអ្វីបានជាអ្នកបានចាប់ផ្តើមធុរកិច្ចរបស់អ្នកនៅប្រទេសកម្ពុជា?» នេះហើយជាមូលហេតុដែលប្រទេសកម្ពុជា គឺជាទីផ្សារដែលមិនទាន់ទទួលបានការឱ្យតម្លៃពេញលេញនៅឡើយ ចំពោះសក្តានុពលដ៏ធំធេង ។

ស្ថាបនិកក្រុមហ៊ុន  Mediaload
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យើងខ្ញុំពិតជាជឿជាក់លើប្រទេសកម្ពុជា ដោយសារប្រទេសនេះ ជាប្រទេសមួយក្នុងចំណោមប្រទេសសមាជិកអាស៊ាន  ដែលមានភាពងាយស្រួលធ្វើធុរកិច្ចបំផុត សម្រាប់វិនិយោគិនបរទេស ដោយពួកគេអាចមានកម្មសិទ្ធិ ១០០% លើធុរកិច្ចបាន។  លើសពីនេះទៅទៀត គ្មានការត្រួតត្រាលើលំហូរមូលធននោះទេ ហើយបទបញ្ញត្តិពន្ធដារមានលក្ខណៈអំណោយផល និងគ្មានវិស័យដែលកំណត់សម្រាប់តែប្រជាពលរដ្ឋក្នុងស្រុកនោះទេ។ នាពេលថ្មីៗនេះ  រដ្ឋាភិបាលក៏បានបោះជំហានជាច្រើន ក្នុងការសម្រួលដល់ការចុះបញ្ជីបង្កើតក្រុមហ៊ុន និងដំណើរការប្រកាសពន្ធ ដោយធ្វើឡើងតាមច្រកប្រព័ន្ធតែមួយ លើអ៊ីនធឺណែតតែម្តង ។

នៅពេលនិយាយអំពីបច្ចេកវិទ្យា កម្ពុជាជាប្រទេសដែលមានការតភ្ជាប់បណ្តាញបានល្អណាស់ ។ ដោយមានតំណភ្ជាប់បណ្តាញអ៊ីនធឺណែត អន្តរជាតិចំនួនបួន បណ្តាញ 3/4G យ៉ាងល្អនេះ បម្រើសេវាឱ្យ ៩០% នៃប្រជាពលរដ្ឋ ហើយថ្លៃចំណាយសមរម្យ ដែលក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មីអាចប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធឌីជីថលទាន់សម័យនេះបាន ។ ការពិតសំខាន់មួយទៀត គឺប្រទេសកម្ពុជាជំរុញឱ្យមាន ការប្រើប្រាស់ស្មាតហ្វូត (Smart Phone) ក្នុងទីក្រុងប្រមាណ ៩០% ។ កម្រិតនៃការប្រើប្រាស់ស្មាតហ្វូតនេះ ធ្វើឱ្យមាន អ្នកប្រើប្រាស់ Facebook ជាង ១១.៥ លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ១៦.៥ លាននាក់ ដោយ ៦៥% នៃប្រជាពលរដ្ឋទាំងអស់ មានអាយុក្រោម ៣០ ឆ្នាំ ។ ចំនុចនេះធ្វើឱ្យប្រទេសកម្ពុជា ជាទីផ្សាដ៏ល្អឥតខ្ចោះមួយ សម្រាប់សាកល្បងបច្ចេកវិទ្យា និងសេវាថ្មីៗ។

ទំហំប្រជាជនរបស់ប្រទេសកម្ពុជា គឺល្អឥតខ្ចោះសម្រាប់ការចាប់ផ្តើមដំណោះស្រាយបច្ចេកវិទ្យាថ្មី ជាមួយនឹងការអភិវឌ្ឍ ដែលមានការប្រកួតប្រជែង និងការដាក់ពង្រាយទីផ្សារតម្រូវការមូលធន គឺទាបជាង។ ជាងនេះទៅទៀត ដោយបានធ្វើឌីជីថលភាវូបនីយកម្ម ដែលទូរសព្ទចល័តនាំមុខ ប្រជាពលរដ្ឋមានការទទួលយកក្នុងកម្រិតខ្ពស់ ចំពោះបច្ចេកវិទ្យា និងកម្មវិធីថ្មីៗ។ នេះបាននាំឱ្យមានការលោតផ្លោះនៅក្នុងវិស័យជាច្រើន ដូចជា ការអនុម័តយ៉ាងឆាប់រហ័សនៃការទូទាត់ដោយគ្មានទំនាក់ទំនង (contactless payments) ។ ការជ្រៀតចូលក្នុងវិស័យធនាគារនឹងកើនឡើង​នៅពេលដែលធនាគារចាប់ផ្តើមដំណើរការតាមអ៊ិនធើណេត eKYC ដែលកំពុងដំណើរការនៅឆ្នាំក្រោយ។ ក្រុមហ៊ុនទូរគមនាគមន៍ធំ ៗ ទាំងអស់បានបើកដំណើរការការសាកល្បង 5G ហើយក្រុមហ៊ុន GSMA Intelligence រំពឹងថានឹងមានការភ្ជាប់ប្រព័ន្ធ 5G រហូតដល់ ១,៦ លានគ្រឿងនៅឆ្នាំ ២០២៥។

រាជរដ្ឋាភិបាលបង្ហាញការគាំទ្រដ៏អស្ចារ្យ ដោយផ្តួចផ្តើមឱ្យមានកម្មវិធីអប់រំនានា ដូចជានៅ វិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន (NIPTICT) របស់ក្រសួងនេះ, ហើយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» និងធនាគារជាតិកម្ពុជា មានបំណងចង់បង្កើតឱ្យមានជំនាន់មនុស្ស ដែលមានជំនាញខ្ពស់ ផ្នែកបច្ចេកវិទ្យា និងផ្នែកហិរញ្ញវត្ថុ។  កិច្ចខិតខំទាំងនេះ អាចមើលឃើញបានរួចទៅហើយ នៅតាមក្រសួងជាច្រើន ដែលមានអ្នកដឹកនាំ និងមន្រ្តីវ័យក្មេង ដែលជារឿយៗ បានទទួលការអប់រំនៅបរទេស ដែលកំពុងឈានឡើងក្នុងជួររដ្ឋាភិបាលនោះ មានលក្ខណៈបើកទូលាយ ក្នុងការចូលរួមជាមួយសហគ្រិនបច្ចេកវិទ្យា គាំទ្របច្ចេកវិទ្យា និងគំនិតផ្តួចផ្តើម ថ្មីៗពីវិស័យឯកជន ។ ដូចជា បាគង (Bakong)​​ ដែលជាប្រព័ន្ធទូទាត់ អន្តរធនាគារ ផ្អែកលើប្លុកឆេន (Blockchain) របស់ធនាគារជាតិកម្ពុជា ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ អាចផ្ទេរប្រាក់រវាងគណនីធនាគារ/កាបូបលុយបាន ។

មូលនិធិអភិវឌន៍សហគ្រិនភាព EDF ផ្តល់រង្វាន់ដល់អាជីវកម្មចំនួន ២៧ ដែលមានទឹកប្រាក់លើសពី ៤០០,០០០ ដុល្លារអាមេរិក ក្នុងជំនួយហិរញ្ញវត្ថុក្នុងឆ្នាំ ២០២០ តែមួយគត់តាមរយៈសហគ្រាសខ្មែរ។ ជាមួយនឹងការចាប់ផ្តើមនៃកម្មវិធី “អង្គរ ៥០០” ដោយសហការជាមួយក្រុមហ៊ុន Startup ចំនួន ៥០០ សាកលវិទ្យាល័យស្ទែនហ្វត (Stanford University )និងអេនថឹផ្រាយហ្ស៏ សុីងហ្គាពួរហ៏ (Enterprise Singapore)។  សហគ្រិនភាព EDF ផ្តល់ជូននូវការគាំទ្រនិងការណែនាំដល់សហគ្រិនបច្ចេកវិទ្យាក្នុងស្រុកដើម្បីពង្រីកតំបន់និងអន្តរជាតិ។

ដោយសារបរិបទធុរកិច្ចរបស់ប្រទេសកម្ពុជា មានសក្តានុពលខ្ពស់ យើងបានឃើញ (Silicon Valley) VCs ធំៗនៅស៊ីតំបន់ស៊ីលីខុន វ៉ាលៃយ៍ចាប់ផ្តើមមកវិនិយោគ នៅកម្ពុជា។ អ្នកដំបូងគេ គឺ 500 Startups ដែលជា VC ដំណាក់កាលដំបូងនាំមុខគេនៅ ស៊ីលីខុន វ៉ាលៃយ៍ ដែលចាត់ចែង US$៦០០ លាន បានវិនិយោគលើ Mediaload ជាមួយ អ៊ិន វិចិត្រ ក្នុងឆ្នាំ ២០១៧ ហើយដែលនាពេលថ្មីៗនេះ បានបញ្ចប់ការលើកទៅ ស៊េរី A ជាមួយក្រុមឌីជីថល ទ្រូ (True Digital Group) របស់ប្រទេសថៃ បានប្រកបដោយជោគជ័យ ។ ជាសរុប វិចិត្រ បានបានប្រមូលថវិកាបាន ជិត US$ ៩ លាន ដើម្បីទ្រទ្រង់ធុរកិច្ចថ្មីរបស់គាត់ ។ 

លោក អ៊ិន វិចិត្រ បាននិយាយថា៖

ប្រសាសន៍លោក អ៊ិន វិចិត្រ 

ដូចដែលបានបញ្ជាក់ដោយលោក Khailee Ng ៖

ប្រសាសន៍លោក Khailee Ng 

លោកអ្នកក៏អាចឃើញតួអង្គសកម្មផ្សេងៗទៀត ដែលគាំទ្រដល់សហគ្រិនបច្ចេកវិទ្យា ដូចជា មូលនិធិនវានុវត្តន៍ឌីជថល របស់ Smart Axiata (SADIF) ដែលជាមូលនិធិមូលធនវិនិយោគ VC ៥ លានដុល្លារអាមេរិកដែលមានគោលបំណង ដើម្បីលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីឌីជីថលនៅកម្ពុជា។

 នៅកម្ពុជា និង បេលថ៍រ៉ូដឃែភិថឺល (Belt Road Capital) ដែលមានទឹកប្រាក់ចំនួន US$ ៥០ លាន + មូលនិធិ AUM ហើយបានចូលរួមក្នុងវិនិយោគចំនួនប្រាំពីរនៅទូទាំងតំបន់ ដូចជា វិនិយោគរបស់ពួកគេលើឌីជីថលក្លាស៊ីហ្វាយគ្រូប (Digital Classifieds Group) ក្នុងទឹកប្រាក់ US$ ១.៨ លាន ដែលកាន់កាប់គេហទំព័រអចលនទ្រព្យនាំមុខ របស់កម្ពុជា គឺ Realestate.com.kh ។

លោក អាឡិក ឧត្តម ដែលជាប្រធានផ្នែកវិនិយោគ របស់មូលធនផ្លូវខ្សែក្រវ៉ាត់ បាននិយាយថា៖

ប្រសាសន៍លោក អាឡិក ឧត្តម 

ពិតណាស់ កត្តាគន្លឹះ សម្រាប់សក្តានុពល របស់ធុរកិច្ចថ្មី គឺស្ថិតលើ ភាពអាចបង្កើនវិសាលភាពបាន នៅកម្រិតតំបន់ ។ Mediaload របស់កម្ពុជា គឺជាប្រភពព័ត៌មានក្នុងស្រុកដែលបានពង្រីកខ្លួនទៅ ប្រទេសវៀតណាម និងប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយបានក្លាយទៅជា វេទិកាព័ត៌មានឈានមុខគេ នៅប្រទេសមីយ៉ាន់ម៉ា ដោយមានអ្នកចូលមើលទំព័រ ចំនួន ៥៣.៧ លាននាក់ ក្នុងមួយខែ នៅក្នុងប្រទេសទាំងបីនេះ ។ ក៏មានក្រុមហ៊ុនដឹកជញ្ជូនអាហារ នាំមុខមួយ ឈ្មោះ មៀលថេមផលគ្រូប (Meal Temple Group) ដែលប្រតិបត្តិការ នៅប្រទេសមីយ៉ាន់ម៉ា ប្រទេសប៊ូតាន និង ប្រទេសឡាវ ហើយនឹងពង្រីកខ្លួន លើសពីតំបន់អាស៊ានផងដែរ ។

លោក ម៉ាក់ស៊ីម រ៉ូសប៊ឺកហ្គឺ (Maxime Rosburger) ស្ថាបនិករបស់ Meal Temple Group  បាននិយាយថា៖

ប្រសាសន៍លោក  ម៉ាក់ស៊ីម រ៉ូសប៊ឺកហ្គឺ

ក៏មានម្ចាស់ជើងឯកក្នុងស្រុកដែលមានការច្នៃប្រឌិតខ្ពស់ដូចជា បញ្ជី (Banhji) ដែលជាដំណោះស្រាយគណនេយ្យដ៏ជោគជ័យ ដែលផ្តល់លទ្ធភាពឱ្យក្រុមហ៊ុន MSMEs ប្រមូលប្រាក់ទូទាត់និងទទួលបានហិរញ្ញប្បទាន និងបច្ចេកវិទ្យា Morakot ដែលជាប្រព័ន្ធធនាគារស្នូលគ្រាប់ពូជធំជាងគេ ជាមួយអតិថិជនស្ថាប័នហិរញ្ញវត្ថុចំនួន ៤៧ (MFIs និងធនាគារ) រួមទាំង ៤ នៅប្រទេសមីយ៉ាន់ម៉ា។

តាមសម្តីរបស់លោក ឃួន សុផន (Sophorth Khuon) នាយកប្រតិបត្តិក្រុមហ៊ុន Morakot Technology បានឲ្យដឹងថា៖  

ប្រសាសន៍លោក ឃួន សុផន

បន្ទាប់មក មាន គ្លិក (Clik) ដែលបានបណ្តុះគ្រាប់ពូជធំជាងគេ នៅអាស៊ាន សម្រាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ (FinTech) ដែលមានទឹកប្រាក់ចំនួន ៣.៩ លានដុល្លារ ដើម្បីបង្កើត អង្គទូទាត់ប្រាក់សរុប (payment aggregator) ដែលអាចប្រែក្លាយទូរសព្ទវៃឆ្លាត ឱ្យទៅជា អង្គទូទាត់ប្រាក់ ដែលទទួលយក ប័ណ្ណដោយមិនប៉ះពាល់ (contactless card) , ធនាគារ និង ការទូទាត់តាមកាបូប (wallet payments) ខណៈដែលជួយឈ្មួញធ្វើការកែលំអ បទពិសោធន៍របស់អតិថិជន, ការទទួលបាន និងការរក្សាទុកផងដែរ ដោយមានមហិច្ឆតា ពង្រីកខ្លួន នៅទូទាំងអាស៊ាន ។

ពិតណាស់ដោយសារវិបត្តិជំងឺ ខូវិត១៩ (COVID-19) ទើបធ្វើឱ្យមានផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ច ព្រោះវិស័យធំៗ ដូចជាវិស័យទេសចរណ៍ វិស័យវាយណភ័ណ្ឌ និងកម្មន្តសាល បានរងការប៉ះទង្គិចខ្លាំង នៅពេលសេដ្ឋកិច្ចសាកលលោក បានធ្លាក់ចុះ ។ ទោះជាយ៉ាងនេះក្តី រដ្ឋាភិបាលកម្ពុជានៅតែមានភាពរឹងមាំ និងបានទទួលស្គាល់ សេចក្តីត្រូវការដើម្បីធ្វើពិពិធកម្មពង្រីក និងការពង្រឹងសេដ្ឋកិច្ច ។ គេបានធ្វើយុទ្ធនាការគាំទ្រវឌ្ឍនភាពឌីជីថល នៅក្នុងព្រះរាជាណាចក្រនេះ ដើម្បីធានាឱ្យមាន អនាគត ប្រកបដោយវិបុលភាព និងភាពរឹងមាំ ។

នៅកម្រិតពួកអ្នកធ្វើគោលនយោបាយ វិស័យបច្ចេកវិទ្យា គឺជាផ្នែកមួយ ដ៏សំខាន់ នៃចក្ខុវិស័យសេដ្ឋកិច្ចរបស់ពួកគេ ហើយ អង្គគាំទ្រដែលសកម្មជាងនេះទៅទៀត នោះគឺជាការរួមច្របាច់បញ្ចូលគ្នានូវក្របខណ្ឌច្បាប់ និងធនធានថ្មីៗ។ យុទ្ធសាស្រ្តឧស្សាហកម្ម 4.0 របស់រដ្ឋាភិបាល ដែលមានឈ្មោះថា បដិវដ្ឋឧស្សាហកម្មលើកទី៤ បានស្ថិតនៅចំក្រអៅបេះដូង នៃយុទ្ធសាស្រ្តចតុកោណ ក្នុងការបង្កើនការងារ សមធម៌ និងប្រសិទ្ធភាព ។ គោលនយោបាយនេះ ផ្តោតលើការផ្លាស់ប្តូរជាជំហានទ្រង់ទ្រាយដ៏ធំ នៅក្នុងវិស័យសេដ្ឋកិច្ច ដែលវានឹងជំរុញផលិតភាព ដោយផ្អែកទៅលើការដាក់អោយដំណើរការ នូវផលិតផលនិងសេវាកម្មដែលពាក់ព័ន្ធនឹងផ្នែកឌីជីថល។

ជាការពិតណាស់ នៅមានរឿងជាច្រើនទៀតដែលយើងត្រូវធ្វើឲ្យបាន ដើម្បីធ្វើឲ្យប្រព័ន្ធអេកូឡូស៊ីរបស់យើងឈានទៅរកភាពចាស់ទុំ។គ្មានអ្វីដែលល្អឥតខ្ចោះនោះទេ ហើយយើងក៏ដឹងដែរថា ការធ្វើធុរកិច្ចតាំងពីកំរិតដំបូង អាចជួបបញ្ហាប្រឈម ប៉ុន្តែយើងខ្ញុំទាំងអស់គ្នា ដែលមានភាគីពាក់ព័ន្ធ ទាំងសាធារណៈ និងឯកជន ធ្វើការរួមគ្នា ហើយនៅក្នុងទិសដៅរួមមួយដើម្បីបង្កើត បរិបទធុរកិច្ចមួយការវិនិយោគលេចធ្លោ ។​ ឧទាហរណ៍​ដូចជា សឹង្ហបុរី ដែលមានប្រជាជនតិចជាង ប្រទេសកម្ពុជាតែ ៦ លាននាក់ប៉ុណ្ណោះ ប៉ុន្តែមានក្រុមហ៊ុនដែលមានតម្លៃលើស១ពាន់លានដុល្លារ (unicorns) យ៉ាងហោចណាស់ចំនួនបួន ហើយប្រាកដណាស់គឺនិងមានច្រើនជាងនេះទៀតនៅថ្ងៃមុខទៀត។ អនាគត គឺមានភាពភ្លឺស្វាង សម្រាប់សហគ្រិនក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដោយពួកគេមានមហិច្ឆតា នៅក្នុងកម្រិតតំបន់។ ហេតុនេះហើយ គ្មានហេតុផលណា ដែលថាយើងនិងមិនអាចឃើញ ក្រុមហ៊ុនដែលមានតម្លៃលើស១ពាន់លានដុល្លា (unicorns)នៅប្រទេសកម្ពុជានោះទេ។ យើងខ្ញុំជឿជាក់ យ៉ាងមុតមាំលើប្រទេសកម្ពុជា។

Cosignatories:
- Alex Odom  ប្រធានផ្នែកវិនិយោគនៃក្រុមហ៊ុន Belt Road Capital

- Arnaud d’Arc នាយកប្រតិបត្តិនៃ Thalias, នាយកប្រតិបត្តិនៃ Thalias

- Borima Chann នាយកប្រតិបត្តិនៃ Nham24 

- Chankiriroth Sim នាយកប្រតិបត្តិនៃ Banhji FinTech Co., Ltd

- Christophe Forsinetti ស្ថាបនិកនៃ Obor Capital 

- Djibril Cisse នាយកប្រតិបត្តិនៃ Sousdey Cambodia 

- Khailee Ng នាយកគ្រប់គ្រងនៃគ្រប់គ្រងដៃគូ ៥០០ អ្នកចាប់ផ្តើមអាជីវកម្ម

- Kiry Lay នាយកប្រតិបត្តិនៃនិង ស្ថាបនិកនៃ GlobeSO 

- Kounila Keo នាយកគ្រប់គ្រងនៃ Mekhala Radiant Communications (Forbes 30 Under 30)

- Matthew Tippetts នាយកប្រតិបត្តិនៃ Clik Payment (Cambodia) Plc. – Co-President La French Tech 

- Maxime Rosburger នាយកប្រតិបត្តិនៃ, CEO MealTemple Group - Co-President La French Tech 

- Rady Ty  នាយកប្រតិបត្តិនៃ CEO Khmer24.com 

- Sophorth Khuon នាយកប្រតិបត្តិនៃ CEO Morakot Technology 

- Soreasmey Kebin នាយកប្រតិបត្តិនៃ Confluences -President CCI France Cambodge 

- Tobias Bauer ប្រធានមូលនិធិសម្ព័ន្ធស្ថាបនិក blockchain - អ្នកគ្រប់គ្រង Clik Payment (Cambodia) Plc. 

- Vichet In នាយកប្រតិបត្តិនៃ Mediaload 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]