ភ្នំពេញ៖ បងប្អូនពិតជាជ្រាបច្បាស់ហើយ បទចម្រៀងរួមគ្នារបស់ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ គឺបទ «កាត់ឆុង»  ដែលបច្ចុប្បន្ននេះកំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទដំបូងក្នុងអាល់ប៊ុមពិសេសនេះ ត្រូវបាននិពន្ធទំនុកភ្លេងដោយលោក សាក់ ធារិទ្ធ

  លោក ព្រាប សុវត្ថិ និង លោក សាក់ ធារិទ្ធ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក សាក់ ធារិទ្ធ គឺជាអ្នកពន្ធល្បីឈ្មោះ និងធ្លាប់មានស្នាដៃជាច្រើនបទកន្លងមកហើយ បច្ចុប្បន្នលោកជាអ្នកនិពន្ធ កុងត្រាប្រចាំក្នុងផលិតកម្ម Galaxy Navatra។ ទៀតសោត តាមរយៈ Channel Galaxy Navatra ក៏បានបង្ហាញឲ្យដឹងផងដែរ ពីបទ «កាត់ ឆុង» ដែលត្រូវបាននិពន្ធបទភ្លេងដោយ លោក សាក់ ធារិទ្ធ

បទចម្រៀងច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង  ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុមដំបូងនេះ ត្រូវបានគេមើលឃើញថា គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផង មានអ្នកទស្សនាជាច្រើនលានដងទៅហើយ។

ចង់ដឹងថាបទ «កាត់ឆុង» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ដែលនិពន្ធបទភ្លេងដោយលោក សាក់ ធារិទ្ធ ពីរោះរណ្ដំ  និងគួរឲ្យចង់រាំលេងយ៉ាងណានោះ សូមស្តាប់កម្សាន្តទាំងអស់គ្នា៖

វីដេអូ 
 លោក ព្រាប សុវត្ថិ និង លោក សាក់ ធារិទ្ធ 
រូបភាពក្នុងបទ «កាត់ឆុង» 
រូបភាពក្នុងបទ «កាត់ឆុង» 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ