ភ្នំពេញ៖ បើទោះជាមួយរយៈនេះគេសង្កេតឃើញថា តារាចម្រៀងសំនៀងផ្អែម មាស សុខសោភា កំពុងតែមមាញឹកនឹងការងារសិល្បៈក្តី ក៏ប៉ុន្តែនាងបានបន្ថែមការងារថ្មី ចាប់អាជីពក្នុងការធ្វើជំនួញធំជាមួយកញ្ញា ស្រីអូន ដោយបានធ្វើការបើកសម្ពោធហាងថ្មីរបស់ខ្លួន មានឈ្មោះថា “មាស សុខសោភា សម្រស់ធម្មជាតិ” កាលពីព្រឹកមិញនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សផ្អែកតាមការផ្តល់បទសម្ភាសន៍ ក្នុងថ្ងៃដ៏ពិសេសរបស់ខ្លួនកាលពីព្រឹកមិញនេះ កញ្ញា មាស សុខសោភា បានឲ្យដឹងថា៖
គួរបញ្ជាក់ផងដែរថា ថ្ងៃនេះជាថ្ងៃខួបកំណើតរបស់កញ្ញា មាស សុខសោភា ហើយក៏ជាថ្ងៃផ្ដើមចេញរកស៊ីលើកដំបូង ជាមួយផលិតផលដែលនាងជ្រើសរើស ឲ្យក្លាយជាតំណាងនៅពេលនេះ។ ហើយមុនពេលសម្រេចចិត្ត បើកជំនួញដ៏ធំនេះ កញ្ញា មាស សុខសោភា បានបញ្ជាក់ថា រូបនាងបានសាកប្រើប្រាស់ផ្ទាល់រួចរាល់ និងឃើញពីគុណភាពរបស់ផលិតផលនេះ ពិតជាល្អមែន។
បន្ថែមពីនេះ កញ្ញា មាស សុខសោភា បានឲ្យដឹងទៀតថា ជំនួញលើកដំបូងរបស់នាងមកលើហាងថ្មីនេះ គឺគ្រោងទុនប្រមាណកន្លះលានដុល្លារ ព្រោះនាងទទួលបោះដុំផលិតផល ទៅកាន់តំណាងចែកចាយទូទាំងប្រទេស ដោយគិតមកត្រឹមពេលនេះ កញ្ញា មាស សុខសោភា មានតំណាងចែកចាយរបស់ខ្លួនជាង ១០០សាខា ទូទាំងប្រទេស។
កម្មវិធីបើកសម្ពោធហាង
មាស សុខសោភា សម្រស់ធម្មជាតិ របស់តារាចម្រៀង មាស សុខសោភា គឺមានការអញ្ជើញចូលរួម
ពីសំណាក់តារាល្បីៗជាច្រើនរួមមាន លោក អេឡិច ចាន់ត្រា, កញ្ញា មាន សូនីតា, កញ្ញា ញឹម ចាន់ថន, លោក ម៉ា ដូណា, កញ្ញា តី, លោក មាស សុខរតនៈ, នាយ គ្រឿន, កញ្ញា រំដួលលិចទឹក
និងតារាល្បីៗជាច្រើនទៀត។ ហាង មាស សុខសោភា សម្រស់ធម្មជាតិ
មានទីតាំងនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅជាប់វិទ្យាល័យចាក់អង្រែក្រោម៕
ទំនាក់ទំនងទូរសព្ទលេខ៖ ០១០ ៦៩៦ ៦៦៦
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]