ភ្នំពេញ៖ ម្សិលមិញនេះ តារាចម្រៀងស្រីសម្លេងផ្អែម មាស សុខសោភា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រិយមិត្តក៏ដូចជាហ្វេនៗទាំងអស់ ដោយរូបនាង បានធ្វើសម្ពោធហាងថ្មីរបស់ខ្លួន ទាក់ទងនឹងផលិតផលសម្រស់ធម្មជាតិ។
អ្វីដែលកាន់តែពិសេស នៅថ្ងៃដ៏ពិសេសនេះ គឺជាថ្ងៃខួបកំណើតរបស់ មាស សុខសោភា ផ្ទាល់តែម្ដង ហើយរូបនាងបានបោះទុនរាប់លានដុល្លារសម្ផោធហាងថ្មី សូត្រមន្តអមដោយវត្តមានតារាល្បីៗ និងអ្នកមានមុខមាត់ជាច្រើនរូប បានចូលរួមអបអរសាទរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក សម្រាប់ពេលល្ងាចវិញ តារារូបនេះ បានធ្វើពិធីជប់លៀងខួបកំណើតយ៉ាងអធិកអធម ដែលពិធីទាំងមូលពោរពេញដោយភ្លើងចម្រុះពណ៌ មានអាងទឹកមើលទៅពិតជាប្លែក ក្រោមវត្តមានមិត្តរួមៗសិល្បករល្បីៗជាច្រើន បានអញ្ជើញមកចូលរួមជាភ្ញៀវកិត្តិយស និងអបអរដល់ថ្ងៃដ៏ពិសេសរបស់នាងផងដែរ។
តាមរយៈរូបភាពជាច្រើនសន្លឹក ឃើញថា រូបនាងនិងភ្ញៀវទាំងអស់ ពោរពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំង ក្រោមស្នាមញញឹមស្រស់ស្រាយគ្រប់គ្នាតែម្ដង៕
ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]