ចិន៖ វិហារភ្លោះពីរត្រូវបានសាងសង់នៅលើកំពូលថ្មកម្ពស់ ៣៣០ ហ្វីត (១០០ ម) នៅលើភ្នំដែលមានកម្ពស់ជាង ៧៦០០ ហ្វីត (២.៣៣៦ ម៉ែត្រ) ពីលើនីវ៉ូទឹកសមុទ្រ ហើយនៅចន្លោះវិហារទាំងពីរគឺបែកចែកដោយជ្រលងថ្ម ដោយមានស្ពានមួយសម្រាប់ឆ្លងទៅមក។
កំពូលថ្មដ៏ខ្ពស់នេះត្រូវបានគេហៅថាកំពូល Red Clouds Golden Summit វាស្ថិតនៅលើភ្នំ Fanjing ឬ Fanjingshan ដែលជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូមួយផងដែរនៅក្នុងជួរភ្នំ Wuling របស់ប្រទេសចិន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សបើយោងតាម Oddity Central វិហារព្រះពុទ្ធសាសនាទាំងពីរនេះមានអាយុកាលជាង៥០០ឆ្នាំមកហើយ សាងសង់ឡើងក្នុងរជ្ជកាលរាជវង្សម៉េង បើទោះបីជាវិហារទាំងពីរត្រូវបានគេសាងសង់ឡើងវិញដោយប្រើគ្រឿងសំណង់រឹងមាំជាងមុនក៏ដោយ ក៏គេនៅតែបារម្ភដោយសារនៅខាងលើមានខ្យល់បក់ខ្លាំង។
ដើម្បីឡើងទៅដល់វិហារ អ្នកទេសចរត្រូវឡើងកាំជណ្តើរ៨,៨០០កាំដែលចំណាយពេលប្រហែល៤ម៉ោងទើបឡើងទៅដល់ តែក៏មានជម្រើសមួយទៀតគឺអ្នកទេសចរអាចជិះឡានខ្សែកាបឡើងទៅលើបាន។
ពេលដែលទៅដល់ខាងលើ អ្នកទេសចរនឹងបានឃើញវិហារព្រះពុទ្ធ (Temple of the Buddha) នៅខាងត្បូងដែលត្រូវបានគេនិយាយថា តំណាងឱ្យបច្ចុប្បន្នកាល។ នៅពេលដែលអ្នកទេសចរឆ្លងជ្រលងថ្ម Gold Sword Gorge ទៅម្ខាងទៀត គេនឹងឃើញវិហារព្រះសេអាមេត្រី (the Maitreya Temple) ដែលតំណាងឱ្យអនាគតកាល។
យោងតាមសារព័ត៌មាន My Modern Met បានបង្ហាញថា ភ្នំ Fanjing នៅខេត្ត Guizhou ភាគនិរតីប្រទេសចិនគឺជាតំបន់ landmark ដ៏សំខាន់មួយសម្រាប់ពុទ្ធសាសនិកជន ពីព្រោះពួកគេជឿថាវាជាកន្លែងដែលព្រះពុទ្ធសេអាមេត្រីបានត្រាស់ដឹង។
ជាលទ្ធផល វិហារជាច្រើនត្រូវបានសាងសង់នៅតាមភ្នំ ដែលខ្លះមានអាយុកាលតាំងពីសតវត្សរ៍ទី៧។ ទោះបីជាវិហារជាច្រើនត្រូវបានបំផ្លាញក៏ដោយ ក៏ប្រហែល៥០វិហារនៅសល់មកដល់សព្វថ្ងៃ។
ដោយសារតែវិហារដែលមិនគួរឱ្យជឿទាំងនេះ និងទេសភាពដ៏អស្ចារ្យនៅជុំវិញវា បានទាក់ទាញអ្នកទេសចរមកពីទូទាំងពិភពលោក។
នៅឆ្នាំ២០១៩ National Geographic Traveler បានដាក់ Mount Fanjing ក្នុងបញ្ជីដំណើរកម្សាន្តល្អបំផុតប្រចាំឆ្នាំ២០១៩របស់ខ្លួន និងបានពិពណ៌នាអំពីការឡើងភ្នំថាជាការ«ឡើងភ្នំសមុទ្រពពក»។
ទន្ទឹមនឹងនេះដែរនៅលើ Tripadvisor អ្នកមកលេង Mount Fanjing ម្នាក់លោក Pavel Erokhin បានសរសេរថា នេះគឺជាកន្លែងមួយដែលគួរឱ្យចងចាំបំផុតដែលខ្ញុំធ្លាប់បានទៅទស្សនា។ មូលហេតុដោយសារតែរូបរាងនៃភ្នំនេះផ្ទាល់ និងវិហារដែលនៅលើកំពូលវា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]