ភ្នំពេញ៖ អាចនិយាយបានថាកេរ្តិ៍ឈ្មោះរបស់តារាចម្រៀង សុគន្ធ និសា គឺបានរីកខ្ពស់ត្រដែត ជាច្រើនឆ្នាំណាស់មកហើយ បន្ទាប់ពីការប្រឡូកក្នុងវិស័យសិល្បៈដោយបង្ហើបសំនៀង ដ៏ក្រអួនក្រអៅ ដើម្បីបំពេរអារម្មណ៍បងប្អូនដែលជាអ្នកគាំទ្រផងដែរ។
ជាការពិតណាស់ តារាស្រីរូបនេះ គឺមានទេពកោសល្យខ្ពស់ទៅលើវិស័យសិល្បៈ ហើយក៏ជាតារាដែលចូលចិត្តតុបតែងខ្លួនតាមបែប ស្រគត់ស្រគុំ សុភាពរាបសារ ដោយកន្លងមកគឺទស្សនិកជនតែងតែឃើញតាមការបង្ហាញខ្លួនរបស់ អ្នកនាងតាមហ្វេសប៊ុកជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កាលពីប៉ុន្មានថ្ងៃមុននេះ សុគន្ធ និសា បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាមួយឈុតប្រពៃណីខ្មែរបុរាណ យ៉ាងស្អាតបាត តាមបៀបនារីខ្មែរ ជាពិសេសគឺតារារូបនេះ មានរូបរាងតូចច្រឡឹង មុខបែប ស្លូតនិង សុភាពដែលធ្វើឲ្យរូបភាពនេះកាន់តែមានភាពទាក់ទាញ មានមន្តស្នេហ៍ ក្នុងលក្ខណៈសមរម្យតែម្តង។
ចំណែកហ្វេនវិញក៏បានសរសើរមិនដាច់ពីមាត់ ដែលតារាមួយដួងនេះ តុបតែងខ្លួនបានយ៉ាងស្អាតនេះ ទោះបីជាអាយុជិត៤០មែនប៉ុន្តែនៅតែអាចគ្រងឈុត បុរាណបានយ៉ាងស្អាតគ្មានទាស់អ្វីសោះឡើយ៕
សូមចូលទស្សនារូបភាពខាងក្រោម៖
ផាត់មុខដោយ៖
ViBol Cambodia
Takada Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]