ភ្នំពេញ​៖ ទោះបីជារវល់លើការងារជាច្រើនជំនួសដៃជើងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា យ៉ាងណាក្ដី ក៏តារាចម្រៀងពលករ លោក គុយលី មិនបានបោះបង់ចោលអាជីពសិល្បៈឡើយ ជារឿយៗលោកតែងតែឆ្លៀតនិពន្ធបទចម្រៀងច្រៀងដោយខ្លួនឯង និពន្ធរឿងអប់រំខ្លីជាដើម។ តារាចម្រៀងដែលអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ស្រលាញ់ដូចជាប្អូនបង្កើតរូបនេះ ត្រូវបានលោក យឹម តាស្រង់ ថ្នាក់ដឹកនាំផលិតកម្ម Galaxy Navatra ឲ្យបញ្ចេញស្នាដៃថ្មីនិពន្ធ Melody និងទំនុកច្រៀង ឲ្យតារាចម្រៀងច្រៀងថែមទៀតផង។

  លោក យឹម តាស្រង់ និងលោក គុយលី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយបទដំបូងក្នុងផលិតកម្មល្បីឈ្មោះមួយនេះ មានចំណងជើងថា «ធ្លាប់បានបងនៅ?» បកស្រាយដោយតារាចម្រៀងទឹកដមសម្លេងស្អកៗគឺលោក ខេម ដែលជាបទសម្រាប់ការរាំលេងកម្សាន្តនារដូវចូលឆ្នាំខ្មែរខាងមុខនេះ ពីអ្នកនិពន្ធ Melody និងទំនុកច្រៀង គុយលី ចម្រៀងពលករ និពន្ធបទភ្លេងប្រុស ម៉ៅ និងដឹកនាំសម្តែងដោយ Jonathan។

លោក ខេម និងលោក គុយលី
លោក ខេម និងលោក គុយលី

បទ «ធ្លាប់បានបងនៅ?» ត្រូវបានផលិតកម្ម Galaxy Navatra ផុសនៅលើ Channel ផ្លូវការនៅព្រឹកនេះតែម្ដង ដោយទទួលបាននូវការគាំទ្រយ៉ាងច្រើនផងដែរ។

  បទ «ធ្លាប់បានបងនៅ?»

តាមការបញ្ជាក់ពីលោក យឹម តាស្រង់ ផលិតកម្ម Galaxy Navatra តែងតែផ្ដល់ឱកាសព្រមលើកទឹកចិត្តដល់យុវវ័យដែលមានស្នាដៃលើការតែងនិពន្ធ ទាំង Melody ទំនុកច្រៀង និពន្ធបទភ្លេង ក៏ដូចជាអ្នកដឹកនាំសម្ដែងថតកាត់តជាដើម។ លោកថា ប្រសិនបើបទទី១ «ធ្លាប់បានបងនៅ?» ទទួលបានការគាំទ្រច្រើន ផលិតកម្ម Galaxy Navatra នឹងឲ្យលោក គុយលី បញ្ចេញនូវស្នាដៃជាបន្តបន្ទាប់ទៀត។

  លោក យឹម តាស្រង់
  លោក គុយលី ចម្រៀងពលករ

តោះ! ចង់ដឹងថា បទ «ធ្លាប់បានបងនៅ?» ដែលជាស្នាដៃនិពន្ធ Melody និងទំនុកច្រៀង ដោយលោក គុយលី ចម្រៀងពលករ ពីរោះរណ្ដំយ៉ាងណានោះស្ដាប់ទាំងអស់គ្នា៖

វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម