ភ្នំពេញ៖ តើអ្នកដឹងទេថាជំងឺបេះដូងគឺជាមូលហេតុចម្បងមួយនៃការស្លាប់នៅប្រទេសកម្ពុជា? យោងតាមទិន្នន័យនៃការសិក្សារបស់គម្រោង Global Burden of Disease (GBD) ដែលបានចេញផ្សាយក្នុងឆ្នាំ ២០១៩ ចំនួនអ្នកស្លាប់ដោយសារជំងឺបេះដូងនៅប្រទេសកម្ពុជាមានដល់ទៅ 10.34% នៃចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេស។
បេះដូងរបស់យើងលោត 100,000 ដងក្នុងមួយថ្ងៃដោយធ្វើការបូមឈាមប្រហែល 7,570 លីត្រក្នុងមួយថ្ងៃផងដែរ។ នៅពេលកូលេស្តេរ៉ុលកើនឡើងក្នុងសរសៃឈាម បេះដូងអ្នកនឹងមានការកកស្ទះ។ ហើយនៅពេលនោះបេះដូងនឹងមិនទទួលបានបរិមាណឈាមគ្រប់គ្រាន់ រាងកាយរបស់អ្នកនឹងចាប់ផ្តើមជួបបញ្ហាសុខភាពផ្សេងទៀតផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខណៈពេលដែលជំងឺបេះដូងជារឿយៗកើតមានឡើងលើអ្នកដែលមានអាយុលើសពី ៣០ឆ្នាំ វាមិនមានន័យថាអ្នកដែលមានអាយុតិចជាង ៣០ ឆ្នាំត្រូវបានលើកលែងនោះទេ។ យើងត្រូវស្វែងយល់និងថែរក្សាបេះដូងរបស់យើងឲ្យបានល្អដោយការទៅពិនិត្យបេះដូងឲ្យបានទៀងទាត់ ដើម្បីធានាថាជំងឺបេះដូងមិនអាចយកឈ្នះយើងបាន។
ការពិនិត្យសុខភាពបេះដូងគឺ ជាជំហានដំបូងក្នុងការការពារឬព្យាបាលជំងឺបេះដូង ព្រោះជំងឺបេះដូងងាយនឹងព្យាបាលប្រសិនបើយើងដឹងទាន់ពេល។ ការធ្វើតេស្តទាំងនេះភាគច្រើនផ្អែកលើអាយុ ភេទ ប្រវត្តិគ្រួសារ ប្រវត្តិសុខភាពផ្ទាល់ខ្លួន និងហានិភ័យដែលអ្នកអាចកើតជំងឺបេះដូង។
តោះស្វែងយល់អំពីរោគសញ្ញានៃជំងឺបេះដូង។ ទាំងនេះគឺជារោគសញ្ញានៃជំងឺបេះដូងទាំង៥ ដែលបង្ហាញថានរណាម្នាក់អាចនឹងមានជំងឺគាំងបេះដូង ហើយត្រូវការការថែទាំបន្ទាន់។ រោគសញ្ញារួមមាន៖
· ឈឺចាប់នៅថ្គាម ក ស្មា ឬទ្រូង
· បែកញើស
· ចង្អោរ ឬ ក្អួត
· មានការបារម្ភ ឬ ការភ័ន្តច្រឡំធ្ងន់ធ្ងរ
· វិលមុខ ឬខ្សោយ និងពិបាកដកដង្ហើម
ទោះជាយ៉ាងណាក៏ដោយរោគសញ្ញានីមួយៗអាចខុសគ្នារវាងបុរសនិងស្ត្រី។ បុរស ច្រើនតែមានអាការឈឺទ្រូង ចំណែកស្រ្ដីច្រើនតែមានអាការពិបាកដកដង្ហើម ចង្អោរ និងអស់កម្លាំងជាខ្លាំង។ គន្លឹះខ្លះៗសម្រាប់អ្នក ដើម្បីចៀសវាងពីជំងឺបេះដូងនោះគឺបញ្ឈប់ការជក់បារី ហាត់ប្រាណឲ្យបានទៀងទាត់ និងទទួលទានអាហារដែលមានកូលេស្តេរ៉ុល និងអំបិលទាប។ តើអ្នកមានកត់សម្គាល់ឃើញរោគសញ្ញាទាំងនេះទេ? បើមាន សូមមេត្តាទៅពិនិត្យបេះដូងរបស់អ្នកជាបន្ទាន់។
សម្រាប់ការព្យាបាលជំងឺបេះដូង ប្រទេសម៉ាឡេស៊ី ជាជម្រើសដែលគួរឲ្យទុកចិត្តនិងពេញនិយមនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។ ប៉ុន្មានឆ្នាំមកនេះ មន្ទីរពេទ្យរបស់ពួកគេបានព្យាបាលអ្នកជំងឺអន្តរជាតិយ៉ាងច្រើន នៅទូទាំងពិភពលោកតាំងពីទារកទើបនឹងកើតហើយ ពួកគេត្រូវបានទទួលស្គាល់ពីអ្នកជួរមុខជាច្រើនក្នុងវិស័យសុខាភិបាល ក៏ដូចជា ទទួលបានមតិវិជ្ជមានយ៉ាងច្រើនពីអ្នកជំងឺ។ ពួកគេមានទាំងជំនាញបច្ចេកទេស និងចំណេះដឹងរួមបញ្ចូលគ្នា។ ពួកគេមានគម្រោងចង់ក្លាយជាមជ្ឈមណ្ឌលព្យាបាលបេះដូងប្រចាំទ្វីបអាស៊ីក្នុងឆ្នាំ ២០២៣។
កត្តាឈានមុខគេរបស់ប្រទេសម៉ាឡេស៊ីនោះគឺវិទ្យាស្ថានជាតិនៃជំងឺបេះដូង (Institut Jantung Negara ឬ IJN) ដែលត្រូវបានគេទទួលស្គាល់។ សមិទ្ធផលយ៉ាងច្រើនរបស់ IJN បានធ្វើឲ្យប្រទេសម៉ាឡេស៊ីមានភាពល្បីល្បាញខាងផ្នែកព្យាបាលជំងឺបេះដូងប្រចាំតំបន់។ ពួកគេក៏មានមន្ទីរពេទ្យចំនួន ១០ ផ្សេងទៀតដែលផ្តល់ជូននូវសេវាព្យាបាលជំងឺបេះដូងដ៏ដិតដល់ផងដែរ រួមមានមជ្ឈមណ្ឌល Cardio Vascular Sentral Kuala Lumpur, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Sunway, មន្ទីរពេទ្យ Gleneagles Kuala Lumpur, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Subang Jaya, មន្ទីរពេទ្យ Pantai Kuala Lumpur, មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Mahkota Melaka, មន្ទីរពេទ្យ Gleneagles Penang, មន្ទីរពេទ្យ Island Penang, មន្ទីរពេទ្យឯកទេស KPJ Johor និងមន្ទីរពេទ្យឯកទេស Regency ។
តើអ្នកស្គាល់នរណាម្នាក់ដែលមានរោគសញ្ញាដូចដែលយើងបានលើកឡើងមុននេះទេ? តើអ្នកស្គាល់នរណាម្នាក់ដែលត្រូវការការព្យាបាលជាបន្ទាន់ទេ? ប្រទេសម៉ាឡេស៊ីស្វាគមន៍អ្នកដំណើរដែលមានបញ្ហាសុខភាពនិងត្រូវការការព្យាបាលកម្រិតធ្ងន់ ប៉ុន្តែអ្នកត្រូវអនុវត្តតាមច្បាប់ស្នើសុំ SOP។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងក្រុមប្រឹក្សាទេសចរណ៍សុខភាពម៉ាឡេស៊ី malaysiahealthcare.org តាមរយៈអ៊ីម៉ែល [email protected] ឬផ្ញើសារតាមទំព័រហ្វេសប៊ុក Medical Tourism Malaysia – Cambodia ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]