ភ្នំពេញ៖ តារាចម្រៀងចាស់វស្សា សុគន្ធ និសា ដែលប្រិយមិត្ត ជាពិសេសហ្វេនៗដែលជាអ្នកគាំទ្រ អ្នកនាងផ្ទាល់បានស្គាល់ និងដឹងពីសមត្ថភាពរបស់អ្នកនាង នៅក្នុងរង្វង់សិល្ប:អស់រយ:ពេលជាយូរឆ្នាំមកហើយនោះ តែងតែសរសើរពីសមត្ថភាព និងអត្តចរិកសុភាពរបស់នាង និងជាពិសេសអ្នកនាងផ្ទាល់ក៏ជាប់ឈ្មោះនៅក្នុងបញ្ជឺជាតារាដែលមិនសូវមានរឿងអាស្រូវផងដែរ។
យ៉ាងណាមិញ កាលពីពេលថ្មីៗកន្លងទៅនេះ នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់ ពិធីការិនី ប៉ែន ស្រីពេជ្រ អ្នកនាង សុគន្ធ និសា បានសាងជាចំណាប់អារម្មណ៍ទាក់ទងទៅនិងទឹកមុខ និងអាការ:ស្លោកស្លាំងរបស់អ្នកនាង ដែលធម្មតាអ្នកនាងជាតារាស្រីម្នាក់ដែលតែងតែធ្វើឲ្យមហាជនសប្បាយ តែនៅក្នុងពេលនោះទឹកមុខរបស់អ្នកនាងផ្ទាល់ រាងមានអាការ:ដូចជាចាញ់កូន យ៉ាងមិចមិនដឹងទេ?
ប៉ុន្តែប្រការដែលគួរឲ្យចាប់អារម្មណ៍មួយទៀតនោះ គឺថា នៅក្នុងរយ;ពេលមួយរយ:ចុងក្រោយនេះ នៅក្នុងការសម្តែងនៅលើឆាកក្តី និងការប្រគំតន្រ្តីនានាក្តី ក៏គេមិនបានឃើញថា អ្នកនាងរាំ និងសម្តែងបទញាក់ៗដែរ ដែលជាអាចជាការសង្ស័យឡើងថែមមួយកម្រិតទៀត។
គួររំលឹកផងដែរថា ចាប់តាំងពីបានរៀបអាពាហ៍ពិពាហ៍មកពេលនិងពេលបច្ចុប្បន្ន អ្នកនាង សុគន្ធ និសា និងស្វាមី មិនទាន់ទាំងបានបុត្រដែលជាចំណងដៃអាពាហ៍ពិពាហ៍នៅឡើយទេ ខណ:ដែលវ័យរបស់អ្នកទាំងពីរកាន់តែជ្រេទៅហើយ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅតែមិនទាន់មានការបកស្រាយជាក់លាក់មួយណា ដែលបញ្ជាក់ថា សុគន្ធ និសា កំពុងមានផ្ទៃពោះផងដែរ ព្រោះដំណឹងនេះបានធ្វើឲ្យហ្វេនជាច្រើន ពិតជាចង់ដឹងខ្លាំងតែម្តង៕
ខាងក្រោមនេះ ជាវីដេអូដែលបានបង្ហាញពីអាការ:របស់អ្នកនាង សុគន្ធ និសា នៅក្នុងកម្មវិធីមង្គលការ របស់ពិធីការនី ប៉ែន ស្រីពេជ្រ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]