ភ្នំពេញ៖ នៅក្នុងថ្ងៃនេះ តារាចម្រៀង សុខ រក្សានិង តារាសម្តែង កុល ដាវី បានបង្ហាញពីខួបរម្លឹកពីពេលវេលានៃអាពាហ៍ពិពាហ៍អស់រយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយបង្ហាញពីសកម្មភាពស្និទ្ធស្នាលនិង ផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកផងដែរ។

ដោយឡែក តារាប្តីប្រពន្ធទាំងពីរដួងនេះ បានធ្វើ Anniversary ៣ឆ្នាំនៃការចាប់កំណើតស្នេហា ដោយមាននំខេក ព្រមទាំងមានរូបថតអ្នកទាំងពីរ ភ្ជាប់ជាមួយពាក្យមួយឃ្លាដែលអបអរ នូវខួបមួយនេះផងដែរ ជាពិសេសនោះ គឺ សុខ រក្សា បានអោនថើបថ្ងាសនិង ថ្ពាល់ប្រពន្ធ ដោយពោរពេញទៅដោយក្តីស្រលាញ់ចេញពីចិត្ត បេះដូងតែម្តង ទោះបីជាកម្មវិធីនេះមើលទៅធម្មតានិង សាមញ្ញៗមែនក្តី ប៉ុន្តែវាមានតម្លៃធំធេងខ្លាំងក្នុងផ្លូវចិត្តផ្លូវអារម្មណ៍ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកគាំទ្រក៏បានសម្តែងពីក្តីត្រេកអរជំនួសអាយដលទាំងពីរ ដែលនៅតែចងចាំថ្ងៃកំណើតស្នេហ៍ដែលបានស្រលាញ់គ្នាដំបូងៗ ដោយប៉ុន្មានឆ្នាំមែនក្តី ប៉ុន្តែពួកគេនៅតែមិនអាចភ្លេចបានឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

សុខ រក្សានិង កុល ដាវី
កុល ដាវីនិង សុខ រក្សា
កុល ដាវីនិង សុខ រក្សា
សុខ រក្សានិង កុល ដាវី
កុល ដាវីនិង សុខ រក្សា (រូបថ្មី)
កុល ដាវីនិង សុខ រក្សា (រូបថ្មី)
កុល ដាវីនិង សុខ រក្សា (រូបថ្មី)
ខួបកំណើត៣ឆ្នាំ នៃមង្គលការរបស់ សុខ រក្សានិង កុល ដាវី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ រក្សា