ភ្នំពេញ៖ ពេជ្រ សូលីកា គឺជាតារាចម្រៀងនិង សម្តែងដ៏មានឈ្មោះបោះសម្លេងម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលធ្លាប់បានប្រឡូកក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មហាជនផងដែរ។
ជាការពិតណាស់ ក្រៅពីភាពល្បីល្បាញនិង កេរ្តិ៍ឈ្មោះជាតារាចម្រៀងដ៏ទេពកោសល្យម្នាក់ អ្នកនាងក៏បាន ចូលរោងការកាលពីពេលប្រហែលជាប៉ុន្មានខែមុននេះ និងទទួលបានចំណងដៃជាបុត្រមួយរូបផងដែរ ប៉ុន្តែចំណែកសម្រស់របស់តារាស្រីរូបនេះ ហាក់បីដូចជាមិនសភាពប្រែប្រួលបន្តិចសោះតែម្តង ដោយនៅតែរក្សាភាពដើមដដែល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែកប៉ុន្មានម៉ោងមុននេះ ពេជ្រ សូលីកា បានបង្ហាញខ្លួនជាមួយឈុត បុរាណប្រពៃណីខ្មែរ យ៉ាងស្រស់ស្អាត ជាមួយនឹង សាច់សខ្ចី រូបរាងដ៏ស្រឡូននិង ទឹកមុខញញឹមតិចៗបែបសុភាពៗតាមបែបនារីខ្មែរ ដែលធ្វើឲ្យរូបពីរសន្លឹកនេះ មានលក្ខណៈស្អាតខ្លាំងទ្វេរដង។
យ៉ាងណាមិញអ្នកគាំទ្រក៏បានសរសើរទៅ តារាស្រីរូបនេះផងដែរ ដែលនៅតែរក្សាភាពក្មេងជាងវ័យបានដដែលទោះបីជាមានគ្រួសារទៅហើយ ប៉ុន្តែនៅខ្ញង់ដូចមុនដដែល៕
សូមចូលទស្សនារូបភាពខាងក្រោម៖
តុបតែងដោយៈ Hang Embellishment
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]