ភ្នំពេញ៖ ទទួលស្គាល់ពីភាពល្បីល្បាញនិង កេរ្តិ៍ឈ្មោះដ៏រុងរឿងរបស់ មាស សុខសោភា ដែលជាតារាចម្រៀង ដែលមានបទពិសោធន៍យូរឆ្នាំនៅលើវិថីនៃវិស័យសិល្បៈ អាចនិយាយជារៀមច្បមម្នាក់ក្នុងចំណោមតារាចម្រៀងជើងចាស់មួយរូបផងដែរ។

ជាការពិតណាស់ កាលពីឆ្នាំ២០១៩ អតីតតារាចម្រៀងក្នុងផលិតកម្មថោនរូបនេះ បានដើរចេញពីទ្រនំដែលខ្លួនធ្លាប់ឈរជើងអស់រយៈពេល៩ឆ្នាំ ដោយសេចក្តីពិបាកក្នុងការសម្រេចចិត្តខ្លាំង  ដោយពេលវេលាយូរអង្វែង អនុស្សាវរីយ៍មានច្រើនរាប់មិនអស់ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែកនាពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុក មាស សុខសោភា បានបញ្ជាក់ថា ខ្លួននឹងសម្រេចចិត្តចូលផលិតកម្មរាមរួចហើយចំណែក ព្រឹត្តិការណ៍ស្វាគមន៍វត្តមានរបស់នាង នឹងធ្វើឡើងនៅថ្ងៃទី ១៩ ខែកុម្ភៈ ដែលធ្វើនឹងធ្វើឡើងនៅឯ The Premier Centre Sensok ហើយក៏ជាថ្ងៃដែល តារារូបនេះនឹងបង្ហាញបទចម្រៀងថ្មីរបស់ខ្លួនដូចគ្នា។

យ៉ាងណាមិញ តារាស្រីរូបនេះ ក៏បានបញ្ជាក់បន្ថែម ឲ្យបងប្អូនអ្នកគាំទ្ររង់ចាំទស្សនាព្រឹត្តិការណ៍ នាថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ ជាមួយនឹងការសម្តែងដ៏អស្ចារ្យមួយ ដើម្បីជាចំណងដៃ និងអនុស្សារីយ៍ដែលមិនអាចបំភ្លេចបានសម្រាប់ខ្លួន ក៏ដូចជាបងប្អូនអ្នកគាំទ្រផងដេរ។

សូមចូលទស្សនារូបភាពខាងក្រោម៖

មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា
មាស សុខសោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា