ភ្នំពេញ: កញ្ញា ឡុង ថាវរី ហៅកញ្ញា ម៉ារី ដែលបងប្អូនបានស្គាល់ថា ជាតារាស្រីមួយរូប មានសមត្ថភាព និងទេពកោសល្យទាំងនៅក្នុងការសម្តែង និងនៅក្នុងការថតMV ហើយកាលពីពេលថ្មីៗនេះ កញ្ញា បានជួបប្រទះនិងរឿងដែលសែនក្រៀមក្រំ ដោយលោកយាយរបស់កញ្ញា បានទទួលមរណភាព កាលពីថ្ងៃទី១ ខែកុម្ភះ ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។

យ៉ាងណាមិញ កាលពីព្រឹកមិញនេះ យោងតាមគណនីហ្វេស ប៊ុក របស់កញ្ញា ឡុង ថាវរី ហៅម៉ារី បានបង្ហោះរូបថតប្រមាណជាង ១០ សន្លឹក ភ្ជាប់ដោយសំណេរយ៉ាងវែង ដោយបានបង្ហាញពីអារម្មណ៍របស់នាង ចំពោះលោកយាយ ដោយបាននិយាយយ៉ាងដូច្នេះថា

គួរបញ្ជាក់ផងដែរថា មរណភាពរបស់លោកយាយ បានធ្វើឲ្យកញ្ញា ថាវរី និងក្រុមគ្រួសារ មានការសោកស្តាយយ៉ាងខ្លាំង ដោយកញ្ញា បានបង្ហោះសារបង្ហាញពីការសោកស្តាយរបស់កញ្ញា នៅតាមបណ្តាញសង្គម រហូតធ្វើឲ្យហ្វេនៗ ខ្លះក៏បានបង្ហាញអារម្មណ៍សោកស្តាយ ជាមួយអ្នកនាងដែរ៕
ចង់ដឹងពីទិដ្ឋភាពនៃពិធីបុណ្យសពរបស់លោកយាយកញ្ញា ថាវរី ប្រព្រឹត្តយ៉ាងដុចម្តេច សូមចូលរួមទស្សនា កម្រងរូបភាព និងវីដេអូ ដូចខាងក្រោម៖




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]