រាជធានីភ្នំពេញ ៖ ទោះបីសព្វថ្ងៃ លែងមានសកម្មភាពច្រើនក្នុងការងារសិល្បៈក្តី តែជីវិតឯកជនរបស់ តារាស្រីស៊ិ.ចស៊ី ឡុង ថាវរី នៅមានគេឯងតាមដានមិនតិចឡើយ ដោយកន្លងមក រូបនាងធ្លាប់ត្រូវគេចាប់អារម្មណ៍ខ្លាំងនឹងរូបសម្រស់ដូចកូនតុក្កតា ពិសេសរាងរូវមិនចាញ់តារាម៉ូដែល ប៉ុន្មានឡើយ។
ក្រោយស្ងប់ស្ងាត់មួយរយៈ ស្រាប់តែពេលនេះ រូបនាងដឹកដៃគូស្នេហ៍ជាអ្នកជំនួញរូបសង្ហា ចូលរោងការនាព្រឹកនេះហើយ រៀបចំនៅអគារ Premium Sen Sok រៀបចំមិនឲ្យចាញ់បុគ្គលល្បីៗនៅក្នុងស្រុកប៉ុន្មានឡើយ មើលតែការដេគ័រខាងក្រៅរោងក៏ញាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតួយ៉ាង គណនីហ្វេសប៊ុក Bella Aldama បានបង្ហោះរូបភាពពិធីមង្គលការរបស់តារាស្រី ឡុង ថាវរី ដោយគេក្រឡេកឃើញមានវត្តមានតារាខ្មែរក្នុងរង្វង់សិល្បៈ ចូលរួមកុះករផងដែរ នៅព្រឹកនេះ ជាមួយគ្នានេះ បណ្តាអ្នកគាំទ្រនាំគ្នាសរសើរ អ្នកទាំងពីរពិតជាសាកសមនឹងគ្នាមែន ស្រស់ស្អាតហើយស្រស់សង្ហាដូចគ្នា៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖










បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]