ភ្នំពេញ៖ ខណៈដែលរដូវកាលចូលឆ្នាំខ្មែរនៅសល់ត្រឹមតែជាង ២ខែទៀតប៉ុណ្ណោះនឹងឈានមកដល់ហើយ ផលិតកម្ម Galaxy Navatra ហាក់កំពុងតែសម្រុកផលិតបទចូលឆ្នាំខ្មែរយ៉ាងចាស់ដៃតែម្ដង ដោយបទចម្រៀងទាំងនោះភាគច្រើនជាបទច្រៀងរួមគ្នារបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងតារាស្រីវ័យក្មេងរូបស្រស់កញ្ញា តន់ ចន្ទសីម៉ា។

ដោយបទចម្រៀងទាំងនោះមានដូចជា ទី១បទ «កាត់ឆុង» ,ទី២ បទ «ប្រហុក»,ទី៣ បទ «រកស៊ីជាមួយយក្ស» ទី៤ បទ «អរគុណកាមេរ៉ា» ទី៥ បទ «មាន់កម្សត់» ហើយនៅព្រឹកនេះផងដែរ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញបទចម្រៀងថ្មីសន្លាងមួយបទទៀតហើយ ដែលមានចំណងជើងថា «ឡានទំនើប»។

ជាក់ស្តែងបទចម្រៀងទាំង ៦បទ ដែលកំពូលតារាចម្រៀងទាំងពីរច្រៀងរួមគ្នានេះត្រូវបានគេសង្កេតឃើញថា ភាគច្រើនជាបទរាំលេងកម្សាន្តបែបសប្បាយៗ មានគ្រប់ចង្វាក់ដែលងាយស្រួលសម្រាប់បងប្អូនរាំលេងពេលជួបជុំគ្នាយ៉ាងសប្បាយរីករាយ ។
លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatra បានទទួលស្គាល់ថា ខាងផលិតកម្មពិតជាកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីជាច្រើនបទឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ដែលតាមផែនការគឺបញ្ចេញជារៀងរាល់ថ្ងៃតែម្ដងដើម្បីការកម្សាន្តដល់អ្នកគាំទ្រ។
អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានកំពូលតារាចម្រៀងទាំងពីរខាងលើបានច្រៀងរួមគ្នាជាច្រើនបទ សម្រាប់ចូលឆ្នាំឃើញថា កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូយ៉ាងស័ក្កិសមបំផុត។



ចង់ដឹងថា បទ «ឡានទំនើប» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ពីរោះរណ្ដំ ព្រមទាំងចង់រាំលេងតាមយ៉ាងណានោះ មកតាមដានស្ដាប់ទាំងអស់គ្នាដូចខាងក្រោមនេះ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]