ភ្នំពេញ៖ នៅព្រឹកនេះផលិតកម្ម Galaxy Navatra បានចេញបទចម្រៀងមួយបទទៀតហើយ គឺបទ «លក់ឡានប្រញាប់» ដោយក្នុងអត្ថន័យនៃបទចម្រៀង កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ បានប្រើស្ដាយញ៉ែ តន់ ចន្ទសីម៉ា ឡើងទន់លោងតែម្ដង។

បទ «លក់ឡានប្រញាប់»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នេះជារសជាតិថ្មី ប្លែក សម្រាប់បម្រើអារម្មណ៍បងប្អូនច្រៀងរាំលេងសប្បាយ នារដូវចូលឆ្នាំខាងមុខនេះ ហើយបើនិយាយពីអត្ថន័យនៃបទចម្រៀងវិញ  លោក ព្រាប សុវត្ថិ បានដើរតួជាអ្នកគក់ជេឡាន ថែមទាំងពូកែប្រូ ញ៉ែ តួស្រី តន់ ចន្ទសីម៉ា ឡើងបែកខ្ទិះ។

គិតមកដល់ថ្ងៃនេះ ផលិតកម្ម Galaxy Navatra បានចេញបទចម្រៀងដែលជាការច្រៀងរួមគ្នា រវាងកំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា មានចំនួន៧បទមកហើយ ក្នុងនោះមានដូចជា ទី១ ​បទ «កាត់ឆុង» ,ទី២ បទ «ប្រហុក» ,ទី៣ បទ «រកស៊ីជាមួយយក្ស» , ទី៤ បទ «អរគុណកាមេរ៉ា» , ទី៥ បទ «មាន់កម្សត់» , ទី៦ បទ «ឡាន ទំនើប» និង បទ «លក់ឡានប្រញាប់»។ ស្ទើរគ្រប់បទចម្រៀងទាំងអស់សុទ្ធតែទទួលបានការគាំទ្រខ្លាំង មិននឹកស្មានដល់ ដោយគ្រាន់តែចេញភ្លាមមានអ្នក views រាប់លានដង។

បទ «លក់ឡានប្រញាប់»

តាមផែនការផលិតកម្ម ដែលមានថៅកែធ្លាប់មានប្រវត្តិជាអតីតពលករនៅប្រទេសកូរ៉េខាងត្បូង ទើបតែទទួលបានគោរមងារជាអ្នកឧកញ៉ារូបនេះ គឺសម្រុកផលិតបទចម្រៀង១ថ្ងៃ យ៉ាងហោចបាន១បទ។ ទន្ទឹមគ្នានេះផងដែរ ដើម្បីឲ្យឈានដល់គោលដៅ ផលិតកម្ម Galaxy Navatra ក៏កំពុងតែត្រូវការអ្នកនិពន្ធគ្រប់ផ្នែកទាំងអស់ក្នុងតម្លៃខ្ពស់ ព្រមទាំងមានរង្វាន់លើកទឹកចិត្តខ្ពស់ ដែលមិនមានធ្លាប់លើទីផ្សារការតែងនិពន្ធ។

  លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា
  លោក ព្រាប សុវត្ថិ និង កញ្ញា តន់ ចន្ទសីម៉ា

ចង់ដឹងថា បទ «លក់ឡានប្រញាប់» របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា ប្រើស្ដាយញ៉ែគ្នាបែបណា តោះ! ប្រិយមិត្តស្ដាប់កម្សាន្តទាំងអស់គ្នា៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា