ភ្នំពេញ៖ សង្កេតឃើញថាសព្វថ្ងៃនេះ កេរ្តិ៍របស់តារាចម្រៀង សុខ ស្រីនាង គឺបានឡើងខ្ពស់ត្រដែតខ្លាំងតែម្តង ដោយឃើញថាមានការគាំទ្រពីសំណាក់បងប្អូនអ្នកគាំទ្រជុំទិសទីតែម្តង មិនថានៅក្នុងឬ ក៏នៅខាងក្រៅបណ្តាញសង្គមនោះឡើយ។
ជាការពិតណាស់ តារាស្រីរូបនេះគឺមានសមត្ថភាពយ៉ាងអស្ចារ្យក្នុងការច្រៀងនិង រាំ ផងដែរ ជាពិសេសទៀតនោះ គឺកញ្ញាមានសម្រស់ស្អាតខ្លាំង ដែលជាអំណោយពីធម្មជាតិមកតែម្តង ដែលនេះកម្រនឹងមាន រូបសម្បត្តិល្អពីធម្មជាតិដូច្នេះណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក នៅថ្ងៃនេះជាថ្ងៃច័ន្ទដើមទ្រព្យ សុខ ស្រីនាង បានបង្ហាញខ្លួនជាមួយរូបរាងដ៏ស្លីមស្អាតនិង សក់វែងស្អាតទន់រលើបរលោង ចំណែកឯទម្រង់មុខរាងពងក្រពើ ស្បែកសខ្ចីដូចនឹងពណ៌សម្បុរដងខ្លួនផងដែរ រីឯរូបដែលនាងស្លៀកគឺមានក្បាច់រចនាម៉ូតយ៉ាងស្រស់ស្អាត មើលទៅគឺភ្លឺចាំងចែងតែម្តង ដែលនេះអាចបន្ថែមសម្រស់តារារូបនេះកាន់តែស្អាតទៅៗផងដែរ។
សម្រាប់ទស្សនិកជនវិញ ក្រោយពីបានឃើញដូច្នេះរួចមកក៏នាំគ្នាសរសើរសម្រស់តារាស្រីរូបនេះដែលនៅតែរក្សាភាពក្មេងជាងវ័យបានដដែល ទោះបីជាមានវ័យរាងចំណាស់បន្តិចក្តី៕
សូមចូលទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]