ភ្នំពេញ៖ ពុកម៉ែ បងប្អូន ព្រមទាំងប្រិយមិត្ត ដែលជាអ្នកតាមដានសង្គមហ្វេស ប៊ុក ពិតជាបានស្គាល់នូវទំនាក់ទំនងស្នេហាដឺសែនស្អិតរមួត ចាក់ទឹកមិនលិច រវាងកំពូលតារាចម្រៀងស្រីគឺ អ្នកនាង ពេជ្រ សោភា និងតារាសម្តែងដ៏ស្រស់សង្ហា គឺលោក ឈឹម កក្កដា ដែលអ្នកទាំងពីរបានបង្ហាញឲ្យមហាជនបានដឹងអំពីទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមរបស់អ្នកទាំងពីរទាំងនៅក្នុងការសម្តែង និងជីវិតឯកជន។
យ៉ាងណាមិញ កាលពីពេលថ្មីៗ ក្រោយស្ងប់ស្ងាត់រឿងរ៉ាវស្នេហា របស់អ្នកទាំងពីរនៅលើបណ្តាញសង្គម មានអីស្រាប់តែអ្នកនាង ពេជ្រ សោភា បង្ហោះរូបថតពីរនាក់រួមជាមួយលោកឈឹម កក្កដា នៅលើគណនី facebook បង្កជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ហ្វេនៗដែលគាំទ្រនូវទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរផ្ទាល់តែម្តង មានហ្វេនៗខ្លះចង់ភ្ញាក់ព្រោះស្ងាត់ពេក តែអ្វីដែលកាន់តែពិសេសថែមទៅទៀតនោះ អមដោយរូបភាព អ្នកនាងក៏បានបង្ហោះCaption មួយឃ្លាដែលធ្វើសុីផ្លូវចិត្តហ្វេនៗឲ្យកាន់តែចាប់អារម្មណ៍ខ្លាំងទៅទៀតនោះគឺ៖
គួររំលឹកផងដែរថា ទំនាក់ទំនងស្នេហាដ៏ផ្អែមល្អែមរវាងអ្នកទាំងពីរ ត្រូវបានបើកចំហ ហើយទន្ទឹមនិងនោះ ក៏មានមតិគាំទ្រជាច្រើនដល់ទំនាក់ទំនងស្នេហាដ៏សាកសមរវាងអ្នកទាំងពីរ៕
ចង់ដឹងថាតើទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ មានភាពផ្អែមល្អែមយ៉ាងណា សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]