ឆ្កែមួយក្បាលមានឈ្មោះថា Tuna បានក្លាយទៅជាតារាតាមប្រព័ន្ធ អ៊ីនធឺណេត ដោយសារតែភាពគួរឲ្យស្រលាញ់របស់វា ច្រមុះវែង ចង្កាខ្លីបញ្ចេញនូវធ្មេញ ដូចជាមនុស្ស។

ឆ្កែកូនកាត់រវាងពូជ Chihuahua និងពូជ Dachsund ឬ ហៅថា Chiweenie ត្រូវបានទទួលចិញ្ចឹមដោយអ្នកស្រី Courtney Dasher កាលពីឆ្នាំ ២០១១ ដែលបានបង្ហោះរូប Tuna ឆ្កែរបស់គាត់ក្នុងកម្មវិធីអនឡាញ Instagram នូវរូបភាពដ៏គួរឲ្យស្រលាញ់របស់វា ជារៀងរាល់ថ្ងៃ។ ឥលូវនេះ គេហទំព័ររបស់ Tuna ដែលមានឈ្មោះថា Tuna Melts My Heart មានអ្នកគាំទ្រជាង ៣៧៥,០០០នាក់ហើយ។

អ្នកស្រី Curtney មានគំរោងបើកហាងមួយ សំរាប់អ្នកគាំទ្ររបស់ Tuna អាចមកទិញផលិតផលផ្សេងៗដែលមានរូប Tunaនៅជាមួយ ដូចជាស្រោមទូរស័ព្ទ អាវយឺត និងកែវជាដើម។ អាវដែលមានរូបរបស់ Tuna មានគ្រប់វ័យមិនថាប្រុស ស្រី ក្មេង ឬ ចាស់នោះទេ សុទ្ធតែអាចជាវទៅពាក់បានទាំងអស់។ រូបដែលលក់ដាច់បំផុត គឺរូប Tuna ពាក់ក្រវ៉ាត់.ក ដ៏គួរឲ្យទាក់ទាញ។ នៅក្នុងហាងរបស់អ្នកស្រី ក៏មានលក់សំលៀកបំពាក់ឆ្កែផងដែរ ហើយសំលៀកបំពាក់ទាំងនោះក៏មានរូបរបស់ Tuna ដូចគ្នា។

អ្វីដែលធ្វើឲ្យមានមនុស្សជាច្រើន មានការចាប់អារម្មណ៍ចំពោះ Tuna នោះ ព្រោះគេមានធ្មេញដ៏គួរឲ្យអស់សំណើច ចង្ការបស់គេខ្លី ដែលធ្វើឲ្យគេពិបាកនឹងបិទមាត់។

តើប្រិយមិត្តយល់យ៉ាងណាចំពោះឆ្កែតឿ Tuna ខាងលើនេះ? សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖















កែសម្រួលដោយ អៀង

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]