ភ្នំពេញ៖ បន្ទាប់ពីនាំ តន់ ចន្ទសីម៉ា និង ព្រាប សុវត្ថិ វាយលុកតំបន់ភាគឥសាន្ត ឥឡូវនេះផលិតកម្ម Galaxy Navatra បានងាកមកតំបន់ឋានសួគ៌បូគោវិញម្ដង ដោយទើបចេញបទថ្មីប៉ុន្មានម៉ោងមុននេះ។ បទថ្មីនេះមានចំណងជើងថា «ចង់បបួលអូនឡើងឋានសួគ៌» ដែលជាការបកស្រាយរួមគ្នារវាង ខេម និង តន់ ចន្ទសីម៉ា។ កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះធ្លាប់បានប្រវត្តិសាស្ត្រជាមួយគ្នាម្ដងមកហើយលើបទ «ចង់សុំwifi» ដែលមានអ្នកទស្សនារហូតជិតទៅដល់ ៣០លានដងឯណោះ។

  បទ «ចង់បបួលអូនឡើងឋានសួគ៌»
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  បទ «ចង់បបួលអូនឡើងឋានសួគ៌»

ដូចគ្នានឹងស៊េរីបទអបអរបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់ ព្រាប សុវត្ថិ និង សីម៉ា ដែលបានបង្ហាញសក្ដានុពលទេសចរណ៍របស់ខេត្តស្ថិតនៅភូមិភាគឥសាន្ត ដោយបទថ្មីនេះខាងផលិតកម្មបានងាកមកបង្ហាញពីទិដ្ឋភាពដ៏ល្អប្រណិតនៃតំបន់ជួរភ្នំបូគោដ៏ល្បីរបស់ខេត្តកំពតវិញម្ដង។

  បទ «ចង់បបួលអូនឡើងឋានសួគ៌»
  បទ «ចង់បបួលអូនឡើងឋានសួគ៌»
  បទ «ចង់បបួលអូនឡើងឋានសួគ៌»

ប្រិយមិត្តបានសរសើរថា វីដេអូចម្រៀងរបស់តារាចម្រៀងប្រុសស្រីមួយគូនេះ បានបង្ហាញយ៉ាងពិសេសទិដ្ឋភាពដ៏ស្អាតអស្ចារ្យ ឃើញហើយមានអារម្មណ៍ជ្រះថ្លាល្អហើយ ងាកទៅបទភ្លេងទៀតសោតក៏ពីរោះថែមទៀត។ បទនេះត្រូវបានគេរំពឹងថានឹងផ្ទុះម្ដងទៀត បន្ទាប់ពីបទ «ចង់សុំ Wifi» ដែលពួកគេបានច្រៀងរួមគ្នាម្តងកាលពីឆ្នាំមុន ដែលគិតមកដល់ពេលនេះមានអ្នកចុចចូលទស្សនាជិត ៣០លានដងហើយ៕

បទ «ចង់សុំ Wifi»

តោះ! ចង់ដឹងថា បទ «ចង់បបួលអូនឡើងឋានសួគ៌» មានអត្ថន័យ ព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណានោះ សូមទស្សនាវីដេអូដូចខាងក្រោមនេះទាំងអស់គ្នា៖

វីដេអូ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា