ភ្នំពេញ៖ សិល្បការិនីចម្រៀងស្រី ដ៏ល្បីគឺអ្នកនាង មាស សុខសោភា ដែលបងប្អូន ប្រជាពលរដ្ឋបានស្គាល់ និងបានដឹងពីសមត្ថភាព នៅក្នុងការបកស្រាយបទចម្រៀងរបស់អ្នកនាង ដែលទទួលបានការគាំទ្រខ្លាំងពីគ្រប់មជ្ឈដ្ឋាន ជាពិសេសគឺហ្វេនៗរបស់អ្នកនាងផ្ទាល់តែម្តង។

ក្រុមគ្រួសារ មាសសុខសោភា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិចិន អ្នកនាងបានធ្វើឲ្យហ្វេនៗមួយចំនួនមានការភ័យជាខ្លាំង ក្រោយពេលដែលអ្នកនាង បានបង្ហោះវីដេអូ មួយនៅលើបណ្តាញ Tik Tok ដោយនៅក្នុងវីដេអូនោះ បានបង្ហាញពីវត្តមានរបស់កម្លាំងសមត្ថកិច្ចជាច្រើនបានមកផ្ទះអ្នកនាង មើលទៅដូចជាសភាពមករកចាប់នរណាម្នាក់ អញ្ចឹងតែរឿងដែលនឹកស្មានមិនដល់នោះថា​ គឺលោក ប៉ូលឺសទាំងអស់នោះ បែរជាមកទទួលយកអាំងប៉ាវ ពីក្រុមគ្រួសាររបស់អ្នកនាង មាសសុខសោភា ទៅវិញ៕

ចង់ដឹងថាតើវិដេអូនោះ មានលក្ខណ:យ៉ាងណាខ្លះនោះ សូមចូលរួមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

សមត្ថកិច្ចមកយកអាំងប៉ាវ 
សមត្ថកិច្ចមកយកអាំងប៉ាវ 
សមត្ថកិច្ចមកយកអាំងប៉ាវ 
សមត្ថកិច្ច និងពលរដ្ឋ មកយកអាំងប៉ាវ 
សមត្ថកិច្ចមកយកអាំងប៉ាវ 
សមត្ថកិច្ចមកយកអាំងប៉ាវ 
សមត្ថកិច្ចមកយកអាំងប៉ាវ 
@meas_soksophea_official

♬ original sound - Meas Soksophea

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មាស សុខសោភា