ភ្នំពេញ៖ ក្រោយពីផ្ទុះបទជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ពេលនេះ តន់ ចន្ទសីម៉ា បានងាកមកចាប់ដៃគូច្រៀងជាមួយ ខេម វិញម្ដងទៀតហើយ ដោយបទថ្មីមួយនេះមានចំណងជើងថា «ទឹកត្រីកោះកុង» ក្នុងMVបានបង្ហាញតំបន់ទេសចរណ៍ស្អាតៗជាច្រើន នៅក្នុងខេត្តកោះកុង។

ខេម និង តន់ ចន្ទសីម៉ា
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូចប្រិយមិត្តធ្លាប់បានដឹងហើយថា ខេត្តកោះកុង គឺជាខេត្តមួយពោរពេញទៅដោយតំបន់ទេសចរណ៍ធម្មជាតិស្អាតៗជាច្រើន។ ជាមួយនឹងការសម្រុកផលិតអាប៊ុមចូលឆ្នាំថ្មីនេះ ផលិតកម្ម Galaxy Navatra ត្រូវបានគេមើលឃើញថាគ្រប់ MV នៃបទចម្រៀង បានឲ្យក្រុមផលិតចុះទៅថតនៅតំបន់ទេសចរណ៍ជាច្រើន ក្នុងន័យដើម្បីផ្សារភ្ជាប់ជាមួយរមណីយដ្ឋាននានា នៅព្រះរាជាណាចក្រកម្ពុជា ជំរុញកំណើនទេសចរណ៍ក្នុងស្រុកឲ្យកាន់តែទទួលបានការគាំទ្រច្រើន ជាក់ស្ដែងដូចជាបទ «ទឹកត្រីកោះកុង» របស់ ខេម និង តន់ ចន្ទសីម៉ា អីចឹង។

រូបភាពខ្លះៗនៅក្នុងបទ «ទឹកត្រីកោះកុង»

សូមបញ្ជាក់ផងដែរថា កន្លងមកគ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra ទាំងពីររូបនេះធ្លាប់បានច្រៀងជាមួយគ្នាជាច្រើនបទមកហើយ។ ក្នុងនោះផងដែរ ពួកគេបានបំបែកឯកត្តកម្មជាប្រវត្តិសាស្ត្រលើបទ «ចង់សុំwifi» ដែលមាន អ្នកទស្សនាជិត៣០លានដង។ មហាជនរំពឹងថា ពួកគេច្បាស់ជានឹងបំបែកប្រវត្តិសាស្ត្រជាមួយគ្នា លើបទចម្រៀងដែលទើបតែផលិតថ្មីៗជាមួយគ្នាទៀតជាក់ជាមិនខាន។

ចង់ដឹងថាបទថ្មី «ទឹកត្រីកោះកុង» របស់ ខេម និង តន់ ចន្ទសីម៉ា មានអត្ថន័យព្រមទាំងមានទេសភាពស្រស់ស្អាតកម្រិតណា សូមទស្សនាទាំងអស់គ្នា ៖

វីដេអូ
ខេម និង តន់ ចន្ទសីម៉ា
ខេម និង តន់ ចន្ទសីម៉ា
ខេម និង តន់ ចន្ទសីម៉ា
រូបភាពខ្លះៗនៅក្នុងបទ «ទឹកត្រីកោះកុង»
រូបភាពខ្លះៗនៅក្នុងបទ «ទឹកត្រីកោះកុង»
រូបភាពខ្លះៗនៅក្នុងបទ «ទឹកត្រីកោះកុង»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខេម