ភ្នំពេញ​៖ បទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា គ្រាប់ពេជ្ររបស់ផលិតកម្ម Galaxy Navatra បានកំពុងតែនាំមុខគេក្នុងកម្មវិធីតន្ត្រីតាមទូរស័ព្ទ Pleng by Smart ដោយបទចម្រៀងមួយបទនេះបានជាប់លេខ១ស្ទួនៗ២សប្តាហ៍ជាប់គ្នាតែម្ដង។ នេះបើផ្អែកតាមរបាយការណ៍របស់ Pleng

ជាប់លេខ១ សប្តាហ៍ទី៥
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ជាប់លេខ១ សប្តាហ៍ទី៦

Pleng by Smart ជាកកម្មវិធីតន្រ្តីតាមទូរស័ព្ទ សម្រាប់អ្នកចូលចិត្តតន្ត្រីនានា តាមរយៈបណ្ដាញទូរស័ព្ទចល័តដ៏ទំនើបរបស់ខ្លួន ដោយនៅក្នុងនោះ មានបទចម្រៀងខ្មែរ និង អន្តរជាតិ ជាង១លានបទ។ បទចម្រៀងរបស់ផលិតកម្ម Galaxy Navatra ត្រូវបានគេដឹងថាមានវត្តមានក្នុងកម្មវិធីដ៏ទំនើបមួយនេះផងដែរ ហើយតែងតែជាប់នៅចំណាត់ថ្នាក់កំពូលជាញឹកញយ ជាក់ស្ដែងដូចជាបទ «កូនក្មេងនឹកមនុស្សចាស់» របស់កញ្ញា តន់ ចន្ទសីម៉ា នេះជាដើម។

ដូចដែលលោកអ្នកបានដឹងហើយថា កញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងស្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាអតីតសិស្សជ័យលាភីស្មូតកំណាព្យលេខ១ ប្រចាំខេត្តតាកែវ។ នាងប្រើពេលតែជាង១ឆ្នាំប៉ុណ្ណោះ ជាមួយផលិតកម្ម Galaxy Navatra អាចឈានជើងជាកំពូលតារាចម្រៀងជួរមុខក្នុងប្រទេសកម្ពុជា បានធ្វើឲ្យនាងផ្លាស់ប្ដូរ១៨០ដឺក្រេយ៉ាងលឿនបំផុត។ ក្មេងស្រីម្នាក់នេះ មិនធ្លាប់គិតឡើយថា អាចក្លាយខ្លួនជាតារាចម្រៀងល្បី ហើយអាចច្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដូចសព្វថ្ងៃនេះឡើយ។

  បទ «កូនក្មេងនឹកមនុស្សចាស់» ជាប់លេខ១សប្តាហ៍ជាប់គ្នា

បច្ចុប្បន្នផលិតកម្ម Galaxy Navatra កំពុងតែសម្រុកផលិតបទចម្រៀងឲ្យនាង ក៏ដូចជាតារាចម្រៀងជាច្រើនទៀត  ដើម្បីឲ្យប្រជាប្រិយភាពរបស់នាងកាន់តែទទួលបានការគាំទ្របន្ថែមទៀត។

តោះ! ស្ដាប់បទ «កូនក្មេងនឹកមនុស្សចាស់» របស់ តន់ ចន្ទសីម៉ា ជាថ្មីម្ដងទៀតទាំងអស់គ្នា ថាមានចំណុចពិសេស បែបណាបានជាអាច ជាប់លេខ១ស្ទួនៗ២សប្តាហ៍ជាប់គ្នាបែបនេះ ៖

វីដេអូ 
តន់ ចន្ទសីម៉ា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តន់ ច័ន្ទសីម៉ា