ភ្នំពេញ៖​ ម្ចាស់​បទ​​ «អចេតនា» ដែលបានជាប់ចំណាត់ថ្នាក់លេខ ១ ផ្ទួនៗគ្នា នៅក្នុង Cambodia Top 50 by Pleng លោក​ ស៊ូលី ផេង នឹងចូលរួមសម្ដែងក្នុងការប្រគុំតន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» តាមអនឡាញ របស់ក្រុមហ៊ុន​ Smart Axiata ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ​​។ 

  ស៊ូលី ផេង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រគំតន្រ្តីនេះ នឹងធ្វើការផ្សាយផ្ទាល់នៅ ថ្ងៃទី១៤ ខែកុម្ភៈ ខាងមុខនេះ វេលាម៉ោង ៦:៣០ ល្ងាច​ លើទំព័រហ្វេប៊ុក Smart Axiata និង លើទំព័រហ្វេប៊ុក Pleng ។

លោក ស៊ូលី ផេង បានបញ្ជាក់ថា ខ្លួននឹងច្រៀងបទល្បីៗចំនួន ៩ បទ បែបមនោសញ្ចេតនា។ លើសពីនេះទៀត លោកនឹងច្រៀង Mashup លាយបទល្បីៗទាំងអស់នោះ ដើម្បីទាក់ទាញអាម្មណ៍អ្នកគាំទ្រឲ្យកាន់តែប្លែក។

បទល្បីៗទាំង៩ នោះមានអ្នកចូលមើលលើ YouTube រាប់លានដង រួមមានដូចជា៖​

១. បទ «ទំហំស្នេហ៍»
២. បទ «អចេតនា»
៣. បទ «ហួសព្រំដែន»
៤. បទ «សុំទោសដែលខ្ញុំសន្យា»
៥. បទ «មិនច្បាស់ជាមួយអូន»
៦. បទ «គេមានជម្រើស»
៧. បទ «វិលវិញមក»
៨. បទ «អ្នកជិតដិត»
៩. បទ «ស្នាមអនុស្សារ»

  តន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ធ្វើនៅថ្ងៃទី១៤ កុម្ភៈ 

អតិថិជនក្រុមហ៊ុន Smart អាចបរិច្ចាកថវិកាដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ដោយចុច *២០២១*  និងចំនួនទឹកប្រាក់ដែលអ្នកចង់បរិច្ចាក ចន្លោះពី ១ ដុល្លារ ទៅ ១០ ដុល្លារ ដោយចុចសញ្ញាទ្រុងជ្រូកនៅពេលបញ្ចប់។

ឧទាហរណ៍៖ ប្រសិនបើអតិថិជនចង់បរិច្ចាក ១ ដុល្លារ អតិថិជនគួរចុច *២០២១*១ # ហើយចុចបញ្ចូន។ អតិថិជនអាចធ្វើការបរិច្ចាកក្នុងយុទ្ធនាការនេះ រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ៕

 តន្រ្ដីសប្បុរសធម៌ «ស្នាមញញឹមឆ្ពោះទៅមុខរួមគ្នា» ធ្វើនៅថ្ងៃទី១៤ កុម្ភៈ 
  ស៊ូលី ផេង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ស៊ូ លីផេង