តារាកម្សាន្ត៖ បេីនិយាយដល់ឈ្មោះតារាចម្រៀង Original Song ទាំង ៤នាក់ខាងក្រោមនេះ ជឿជាក់ថាមហាជនច្បាស់ជាបានស្គាល់ ពួកគេយ៉ាងច្បាស់តែម្ដង តាមរយៈបទចម្រៀងពីរោះៗដែលពួកគេនិពន្ធដោយខ្លួនឯងផ្ទាល់ នាពេលកន្លងមក។
ជាការពិត តារាចម្រៀងប្រុសទាំង ៤រូបខាងក្រោមនេះ បច្ចុប្បន្នពួកគេកំពុងមានឈ្មោះល្បីល្បាញខ្លាំង ទោះបីជាពួកគេ មិនបានជ្រកក្រោមផលិតកម្មធំៗប្រចាំប្រទេសដូចតារាដទៃក៏ដោយ ប៉ុន្តែបេីងាកមកមេីលសន្ទុះនៃការគាំទ្រវិញ ឃេីញថាបទចម្រៀងនីមួយៗរបស់ពួកគេ គឺសុទ្ធតែល្បីៗ ផ្ទុះខ្លាំងមានអ្នកស្ដាប់ស្ទេីរគ្រប់ទិសទីផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ដោយសារតែ សមត្ថភាពដ៏ពូកែរបស់ពួកគេទាំងនេះហេីយ ទេីបមហាជនមានការពេញចិត្ត និងសរសើរអំពីទេពកោសល្យរបស់តារាប្រុសទាំងនេះមិនដាច់ពីមាត់ ហើយក៏ធ្វើឲ្យពួកគេអាចឈរជេីងក្នុងវិស័យសិល្បៈរហូតមានការងារយ៉ាងមមាញឹក និងកាន់តែល្បីមកទល់សព្វថ្ងៃ៕
តារាចម្រៀងប្រុសទាំងនោះ រួមមាន៖
១.ស៊ូ លីផេង
ធ្លាប់ល្បីតាមរយៈបទជាច្រេីនដូចជា «ទំហំស្នេហ៍» «មិនច្បាស់ជាមួយអូន» និងបទ«ខកខាន»ជាដេីម។

២.Noly (ណូលី)
ចាប់តាំងពីចូលច្រៀង តាំងពីអំឡុងឆ្នាំ ២០១៣មក លោកក៏ធ្លាប់ល្បីជាមួយបទជាច្រេីន ដូចជា «អារម្មណ៍ត្រូវការអូន» «ម្នាក់ឯងម្ដងទៀត» ហេីយនិងបទ «លក់គោយន្ត» ផងដែរ។

៣.ថេណា
ថេណា ក៏មានបទចម្រៀងល្បីៗជាច្រេីនដូចជាបទ «Love is singular» «កង់សាគួរ» «ខុសជំនាន់» និងបទជាច្រើនទៀត។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]