ភ្នំពេញ៖ កាលពីដើមខែកុម្ភៈនេះ តារាចម្រៀង Original ជើងចាស់ ថេណា បានបង្ហោះបទចម្រៀងមានចំណងជើងថា «ខ្យល់ត្រជាក់» ដែលទំនងជាបទចម្រៀងចុងក្រោយបង្អស់របស់លោក ព្រោះថា ការបង្ហោះបទចម្រៀងនេះគឺលាយឡំជាមួយនឹងសារមួយដែលមានន័យថាលោកហាក់បី ដូចជាចង់ឈប់ដើរលើវិថីសិល្បៈតទៅទៀត។

ជាការពិតណាស់ ទោះបីជាតារាប្រុសរូបនេះមិនបាននិយាយចំៗថាលោកនឹងចាកចេញពីការធ្វើចម្រៀងក៏ពិតមែនប៉ុន្តែ សាររបស់លោកហាក់បីដូចជាបង្ហាញចេតនា ដែលខ្លួនប្រុងនឹងដើរចេញពីអាជីពជាតារាចម្រៀងយ៉ាងអញ្ចឹងដែរ ដែលធ្វើឲ្យហ្វេនមានការងឿងឆ្ងល់នឹង ពិបាកចិត្តយ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប៉ុន្មានថ្ងៃមុននេះ មិនមែនមានតែអ្នកគាំទ្រដែលបង្ហាញពីអារម្មណ៍សោកសៅចំពោះ ថេណា នោះ សូម្បីកំពូលតារាចម្រៀង ពេជ្រ សោភា ក៏មិនចង់ឲ្យលោក ឈប់ត្រឹមពេលនេះដែរ ព្រោះថា មនុស្សដែលមានសមត្ថភាពនិង ទេពកោសល្យដូចលោកគឺមិនមែនមានច្រើននោះទេ ដោយខ្លឹមសារដែលតារារូបនេះបានបង្ហោះមានអត្ថន័យថា៖

ពេជ្រ សោភា

ក្រៅពីនេះទៀត ពេជ្រ សោភា ក៏បានបន្ថែមទៀតថា ថេណា ជាអ្នកចម្រៀងម្នាក់ដែលមិនចេះនិយាយច្រើនទេ គាត់មានចរិកល្អ ដែលនេះធ្វើឲ្យអ្នកគាំទ្រ មួយចំនួនបានចូលមកគាំទ្រនូវការលើកឡើងរបស់តារាស្រីរូបនេះផងដែរ ដែលពួកគេមិនចង់ឃើញថេណា ឈប់ពីវិថីសិល្បៈនោះឡើយ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ថេណា
ថេណា
ថេណា
សារដែលថេណាបានបង្ហោះ
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
សារដែលពេជ្រ សោភាបានបង្ហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា