រាជធានីភ្នំពេញ ៖ ដូចដែរបានស្គាល់រួចមកហើយថា អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងវិថីសិល្បៈរបស់កម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។
ទន្ទឹមនឹងនេះ ក៏មានមហាជនភាគច្រើន ដែលជាអ្នកគាំទ្រតារាថៃនោះ ក៏បាននិយាយថា រូបនាងជា តារាដែលចម្លងម៉ូតសម្លៀកបំពាក់និង ស្ទាយ៍តាមតារាបរទេស ពិសេសគឺប្រទេសថៃតែម្តង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបញ្ជាក់ថា បញ្ហាមានយូរហើយតែតារាស្រីរូបនេះ មិនចង់ធ្វើការសម្តែងអារម្មណ៍អ្វីទាំងអស់ តែស្រាប់តែមួយរយៈចុងក្រោយនេះ ក៏មានផ្ទុះកាន់តែច្រើនក្រោយពេលរូបនាងបានស្លៀកសម្លៀកបំពាក់មួយឈុត ដែលដូចនឹងតារាស្រីថៃល្បីម្នាក់គឺ Mai Davika។
គួរបន្ថែមថា រូបនាងបានបកស្រាយថា ខ្លួនចង់បញ្ជាក់អត្ថន័យនៃ ការចម្លងតាម ការដើរទាន់សម័យកាលនិង ការស្រលាញ់ស្ទាយ៍។ មិនតែប៉ុណ្ណោះ រូបនាងបានប្រាប់ថា សម្លៀកបំពាក់មួយឈុតនេះ អតិថិជនជាអ្នកផ្តល់ឲ្យដើម្បីជួយPromote ហាងរបស់ភ្លៀវម្នាក់ ដែលបាននាំចូលសម្លៀកបំពាក់ពីប្រទេសថៃ។ ហើយសម្រាប់តម្លៃក៏ខ្ទង់រយដុល្លារដែល នៅក្នុងមួយឈុតដែលនាងបានពាក់នោះ៕
បើចង់ដឹងឲ្យកាន់តែច្បាស់នោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]