ភ្នំពេញ៖ ក្រោយពីនាយ ចាប ចៀន បានបង្កគ្រោះថ្នាក់ចរាចរណ៍ដោយបើកឡាន បុករុឺម៉ក កាលយប់មិញនេះ លោកក៏បានបង្ហាញពីទំនួលខុសត្រូវដោយមិនរត់គេចចេញពីបញ្ហាឡើយនិង ថែមទាំងបានសងសំណងទៅភាគីម្ខាងទៀតចំនួន៧០០ដុល្លារផងដែរ។
ដោយឡែក ដោយយោងតាមកិច្ចសម្ភាសន៍ផ្ទាល់មាត់ជាមួយនឹង លោក អុឹម ជីវ៉ា បានបង្ហាញថា តារាកំប្លែងរូបនេះ បានទទួលខុសត្រូវទាំងស្រុង ពោលគឺតាំងពីថ្ងៃកើតហេតុម្ល៉េះ នៅថ្ងៃសុក្រទី១២ ខែកុម្ភៈនៅជិតស្តុបតិចណូ ពេលជួបបញ្ហាភ្លាមគឺលោកឈប់ឡានហើយលោកជួយរឹតប្រេងកូឡានិងជូនថវិកា ១០០ដុល្លារ មិនតែប៉ុណ្ណោះលោក ក៏បានប្រាប់ទៅកាន់ជនរងគ្រោះ ថាលោកគឺជាតារាកំប្លែង ចាប ចៀន បើមានអីធ្ងន់ធ្ងរជាងនេះប្រាប់លោកមកលោក និងជួយបន្ថែម ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ទស្សនិកជនក៏បានសរសើរទៅកាន់តារាប្រុសរូបនេះណាស់ ដែលនៅទទួលខុសត្រូវទាំងស្រុង ពេលជួបបញ្ហាបែបនេះ ដោយពិតជាតារាគម្រូពិតមែន៕
សូមចូលទស្សនារូបភាពនិង វីដេអូខាងក្រោម៖








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]