ភ្នំពេញ៖ មិនតិចឆ្នាំនោះទេ ដែលតារាកំប្លែង លោក ចាបចៀន បានប្រឡូកក្នុងវិស័យសិល្បៈ ដោយកន្លងមកលោកតែងតែធ្វើឲ្យទស្សនិកជនអស់សំណើចជាមួយនឹង កាយវិការ និងវោហាស័ព្ទមិនចេះរីងស្ងួត ដែលជាទេពកោសល្យដ៏ទអស្ចារ្យរបស់លោក ដែលធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់លោកល្បីដល់សព្វថ្ងៃនេះ។
ជាការពិតណាស់ ក្រៅពីភាពជោគជ័យក្នុងអាជីពសិល្បៈ តារាកំប្លែងរូបនេះក៏ត្រូវបានមហាជនល្បីថាលោកមានកូនប្រុសមួយរូប ដែលមានរូបសម្បត្តិស្អាត សង្ហា ពីធម្មជាតិមក មិនចាញ់នឹងតារាសម្តែងអាជីពប៉ុន្មាននោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក កូនប្រុសរបស់លោក ចាបចៀន រូបនេះ មានសម្រស់ និងរូបរាងស្អាតដែលអំណោយផលពីធម្មជាតិតែម្តង ដោយទម្រង់មុខតូច ស្បែកវិញគឺរលោងស្រិលគ្មានមុនតែម្តង ចំណែករូបរាង និងកម្ពស់មើលទៅគឺឃើញសង្ហាតែម្តង មិនចាញ់តារាល្បីប៉ុន្មានឡើយ។
យ៉ាងណាមិញ មហាជនជាច្រើននាក់ ក៏សរសើរពីសម្រស់កូនប្រុសតារាកំប្លែងជើងចាស់រូបនេះផងដែរ ចំណែកអ្នកខ្លះវិញក៏និយាយថាសម្រស់លោកមានលក្ខណៈស្រដៀង តារាចម្រៀងកូរ៉េខាងត្បូង Kai ដែលនៅក្នុងក្រុម Exo ផងដែរ៕
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
សូមចូលទស្សនារូបភាពខាងក្រោម៖






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]